ថ្មីៗ​នេះ​ ខណៈ​ដែល​តារា​សម្ដែង​ កែវ ឡាវីញ​ កំពុង​តែ​ឡើង​កូដ​ខ្លាំង​ ទទួល​បាន​​ឱកាស​ការ​ងារសម្ដែង​កាន់​តែ​ច្រើន​ ​ ស្រាប់​តែ​ផ្ទុះ​ចេញ​រឿង​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​ ដែល​ធ្លាប់​តែ​ស្រលាញ់​ចូលចិត្ត​​និង​គាំទ្រ​តារា​ស្រី​រូប​នេះ​​នា​ពេល​កន្លង​មក​។

កូន​ស្រី​អ្នក​ស្រី​ កែវ កល្យាណ​ ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​សម្ដែង​រឿង​ដំបូង​ ក្នុង​រឿង​ភាគ​ «រសជាតិ​អ្នក​មាន​» ជាមួយ​នឹង​ដៃ​គូ​សម្ដែង​កញ្ញា យ៉ា សុផាន់​ម៉ៃ ជា​ស្នេហាស្រី​និង​ស្រី​ រហូត​មាន​ការ​គាំទ្រ​​ភ្លូកទឹកភ្លូក​ដី​ បង្កើត​ជា​ Group  គាំទ្រ​តាម​រយៈ​បណ្ដាញ​សង្គម​ មាន​សមាជិក​រាប់​ម៉ឺន​នាក់​។

ក្រោយ​ចប់​​សាច់​​រឿង​នេះ​ តារា​ទាំង​ពីរ​ដួង​នៅ​តែ​បន្ត​មាន​វត្តមាន​សម្ដែង​រឿង​ជាមួយ​គ្នា​ទៀត​ដូច​ជា​រឿង​ «សង្សារខ្ញុំវគ្គ​១​និង​វគ្គ​២​» ដែល​ធ្វើ​ឱ្យ​ប្រជា​ប្រិយភាព​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ និង​មាន​ហ្វេន​ចូល​ចិត្ត​កាន់​តែ​ច្រើន​។

យ៉ាង​ណាមិញ​មួយ​រយៈ​​ចុង​ក្រោយ​នេះ​ ហ្វេន​ៗ​ដែល​ធ្លាប់​តែ​គាំទ្រ​តារាសម្ដែង​ កែវ ឡាវិញ និង​ យ៉ា សុផាន់ម៉ៃ បានសម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្រុម​គ្រួសារ​របស់​កញ្ញា កែវ ឡាវិញ ដោយ​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ បងប្អូន​ជីដូន​មួយ​របស់​តារា​ស្រី​រូប​នេះមើល​ងាយ​ទឹក​ចិត្ត​អ្នក​គាំទ្រ​ ខណៈ​អ្នក​ខ្លះ​ទៀតដែល​ធ្លាប់​តែ​​ចាប់​គូ​ កែវ ឡាវិញ និង​ យ៉ា សុផាន់​មៃ មិន​សប្បាយ​ចិត្ត​ព្រោះ​យល់​ថា​ក្រុម​គ្រួសារកញ្ញា កែវ ឡាវីញ ​មាន​ការ​លាក់​បាំង​ពី​ទំនាក់ទំនង​ក្រៅ​សាច់​រឿង​របស់​តារា​ស្រី​នេះ​ជាមួយ​នឹង​ដៃ​គូពិត​។

​នៅ​ក្នុង​នោះ​ត្រយង​សូម​បង្ហាញ​​មតិ​លើក​ឡើង​របស់​អ្នក​គាំទ្រ​មួយ​រូប​ដែល​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា​៖ «មិនបាច់​បង្ហាញ​ទ្វារ​ទេ ហ្វេន​ដូច​ខ្ញុំ​មាន​ខួរ​ក្បាល​ច្រើន​សម្រាប់​ការគិត​ហើយ​ ស្ដាយ​ទឹក​ចិត្ត​កន្លង​មក​ដែល​ស្រលាញ់​និង​គាំទ្រ​អ្នក​ ខ្ញុំ​ឆ្អែត​តាំង​ពី​អ្នក​បញ្ចេញ​កាយវិការ​មក​ដូច​ធុញទ្រាន់​ជាមួយ​នឹង​ហ្វេន​ណាស់​ចឹង​ តែ​ខ្ញុំ​នៅ​តែ​ចិត្ត​មិន​ដាច់​ពី​អ្នក​ បន្ទាប់​មក​អ្នក​ចាប់​ផ្ដើម​ឡាយ​ជជែក​គ្នាជមួយ​មិត្ត​អ្នក​ម្នាក់​ទៀត​ កាយវិការ​និង​ទង្វើ​មិត្ត​របស់​អ្នក​ ចេញ​មក​ដូច​មាន​តែ​ឯង​ តាំង​ខ្លួន​ជា​អ្នក​ដោះ​ស្រាយ​វិបត្តិ​ទេ តែបើ​ចរិត​គឺ​ពិបាក​និង​ទទួល​យក​ណាស់​ និយាយ​ចេញ​មក​រៀង​អឿៗ​ មិនដឹង​ថា​ខ្លួន​នឹង​អស្ចារ្យ​ប៉ុណ្ណាទេ ខ្ញុំ​ខ្ពើម​ចរិត​ម្នាក់​អី​មិត្ត​អ្នកណាស់​ បន្ទាប់​មក​គឺ​រឿង​បងប្រុស​ជីដូនមួយ​របស់​អ្នក​ដៀលហ្វេនៗ​កប់​ៗមាត់​ ទង្វើ​របស់​បងប្រុស​ជីដូនមួយ​អ្នក​និង​ទង្វើ​របស់​មិត្ត​អាច​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​ដល់​ដីវិញ​ ហើយ​បើ​អ្នក​មិន​ចេះ​ណែនាំ​ពួក​២​នាក់​នឹង​ទេ គេ​​នឹង​អាច​គិត​ថាអ្នក​ជា​អ្នក​ប្រើ​ដៃ​ពួក​គាត់​ឱ្យ​ធ្វើ​ទង្វើ​ទាំង​អស់​នឹង​ចេញ​មក​ ស្ដាយ​ទឹក​ចិត្ត​ដែល​មាន​ជា​មួយ​អ្នក​កន្លង​មក​»

ថ្វី​ត្បិត​តែ​មាន​​ហ្វេន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​និង​ប្រាប់​ថា​ដក​ខ្លួន​ឈប់​គាំទ្រ​ កញ្ញា​ កែវ ឡាវីញ​ និង​ក្រុម​គ្រួសារ​ តែ​ក៏​មាន​ហ្វេន​ខ្លះ​បាន​លើក​ឡើង​ថា​ នៅ​តែ​បន្ត​គាំទ្រ​តារា​ស្រី​សំណព្វចិត្ត​របស់​ខ្លួន​ កែវ ឡាវីញ​ ជា​បន្ត​ទៀត ដោយ​សុខ​ចិត្ត​​មើល​រំលង​បញ្ហា​គ្រួសារ​និង​រឿង​ផ្ទាល់​ខ្លួន​របស់​តារា​ស្រី​រូប​នេះ​។

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.