បន្ទាយមានជ័យ៖ ដើរមិនដែលចូលផ្ទះ ពេលចូលផ្ទះផឹកស្រាស្រវឹង វាយក្មួយឲ្យរងរបួស បងស្រីប្តឹងកងរាជអាវុធហត្ថចាប់វាយខ្នោះរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ក្រោយពីទទួលបានបានពាក្យ បណ្ដឹង លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គីមសំរឹទ្ធិ ភេទប្រុស អាយុ33 ឆ្នាំនៅវេលម៉ោង 3រសៀល ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021 នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបាននាំយកមកសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានផឹកស្រាស្រវឹងវាយបងស្រីឈ្មោះសូរ វត្តី និងក្មួយប្រុសរបស់គេពិតប្រាកដមែន ដោយខឹងការស្តីបន្ទោសពីបងស្រីបន្តិចបន្តួច។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី16 ខែកញ្ញា ឆ្នាំ2021នេះ៕

អត្ថបទ៖ប៉ោយប៉ែត

Share.