យោង​តាម​សារព័ត៌មាន​ Biz Hankook កាល​ពី​ពេល​ថ្មីៗ​នេះ Jongkook ប្រុស​ស្អាត​សមាជិក​ BTS ​បាន​ជូន​កាដូ​​ប្រគល់​សិទ្ធិ​កាន់កាប់​ Apartment Yongsan City Park ដែល​ខ្លូន​បាន​ទិញ​កាល​ពី​ឆ្នាំ​២០១៩ ដល់​បងប្រុស​របស់​ខ្លួន​។

ប្រុស​ស្អាត​វ័យ​ក្មេង​រូប​នេះ​ក៏​ជា​ចូល​ចិត្ត​​ទិញ​លក់​អចលនទ្រព្យ​មួយ​រូប​ផង​ដែរ​ ព្រោះ​កាល​ពី​ឆ្នាំ​២០១៨​ Jongkook បាន​ទិញ​ Apartment ដំបូង​នៅ​ Seoul Forest Trimage នៅ​តំបន់​ Sungsu-Dong ស្ថិត​នៅ​ជាន់​ទី​១៧ ដោយ​តម្លៃ ១.៩៥ ​លានវ៉ុន​ បន្ត​មក​ទៀត​នៅ​កំឡុង​ខែ​កក្ដដា ឆ្នាំ​២០១៩ Jongkook បាន​ទិញ​ Apartment ទីពីរ​នៅ​ Yongsan City Park ជាន់​ទី​ ១៧​ដូចគ្នា​ដោយ​តម្លៃ ២.៩៨លានវ៉ុន ហើយ​នៅ​ខែ​តុលា​ Jongkook បាន​លក់​ចេញ​ Apartment នៅ​ Seoul Forest Trimage ដោយ​តម្លៃ​ ២.០៥ លាន​វ៉ុន។

យោង​តាម​ Biz Hankook ដដែល​ Jongkook បាន​សម្រេច​ចិត្ត​ផ្ទេរសិទ្ធិ​កាន់កាប់​ Apartment Yongsan City Park ឱ្យ​ទៅ​បងប្រុស​របស់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០។ បច្ចុប្បន្ន​ Apartment នោះ​មាន​តម្លៃ​​​បាន​ថ្លៃ​រហូត​ដល់​៤ពាន់​លានវ៉ុន​ (ប្រមាណ​ជាង ​៣​លាន​ដុល្លារ​អាមេរិក​)។ Apartment នេះ​មាន​បន្ទប់​ទទួល​ភ្ញៀវ ផ្ទះបាយ បន្ទប់​គេង​៤​ និង​បន្ទប់​ទឹក​៕

Telegram-Troryorng
Share.