ភ្នំពេញ៖មនុស្សប្រុសស្រី២រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រោះបន្ទាប់ពីជិះម៉ូតូតាមផ្លូវត្រូវរថយន្តមួយគ្រឿងកំពុងអែបខាងនៅចិញ្ចើមផ្លូវច្រឡំជាន់ហ្គែរស្ទុះទៅបុកម៉ូតូ២គ្រឿងទាំងកំរោល។

គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តមានឈ្មោះ គៀត ជាអាយុ ៤៦ឆ្នាំមុខរបរ ជាងសំណង់ស្ថិតនៅត្រង់ចំណុចមុខផ្សារសុវណ្ណាតាមបណ្ដោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម៉ោង១១នឹង១៥នាទីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តហៃឡេនឌឺបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើកបររថយន្តមួយគ្រឿងម៉ាក highlander ពណ៌ពាក់មាសស្លាកលេខ ភ្នំពេញ2AL-2906 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុគាត់បានអែបស្ដាំនៅចិញ្ចើមផ្លូវរងចាំប្អូនទៅទិញម៉ូទ័រយោងនៅផ្សារទូលទំពូង ខណ:កំពុងរងចាំក៏ភ្ញាក់ជើងច្រឡំជាន់ហ្គែរទាញចង្កូតមកឆ្វេង ដៃជ្រុលទៅបុកម៉ូត២គ្រឿងពីក្រោយទី១ម៉ាកស្កុបពី ពណ៌សពាក់ស្លាកលេខកណ្ដាល1X-5193 កិនជាប់ក្រោមរថយន្ត រួចបន្តបុកម៉ូតូមួយគ្រឿងទៀតម៉ាកលែតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល1AG-0368ខូចខាតយ៉ាងដំណំ និងបណ្ដាលអោយស្សប្រុសស្រី២នាក់របួសធ្ងន់ រួចបន្តបុករបាំថ្មពុះចែកទ្រូងផ្លូវវៀចអស់មួយកង់បន្ថែមទៀង ចំណែកជនរងគ្រោះប្រុសស្រី២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជន។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សាវី

Share.