តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនឱ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ? ទាំងនេះជាសំណួររបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើផេកសម្ដេច នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ២០២១នេះ។

សម្ដេចបានបន្ដទៀតថា «យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវអោយសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។ ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។»

ទាក់ទងនឹងបញ្ហាខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺ ជូនចំពោះសម្ដេចតាមហ្វេសបុកនេះ ដើម្បីឲ្យប្រជាជនបានដឹងជាទូទៅ។ «ខ្ញុំហួសចិត្ត និងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Share.