ភ្នំពេញ៖ ស្រ្តីម្នាក់មានសតិមិនល្អអាក្រាតកាយ ដើរមកលោតពីលើស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលអោយរបួសធ្ងន់ត្រូវបានរថយន្ដដឹកទៅជួយ សង្រ្គោះបន្ទាន់ ជាអកុសល់បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។

ស្រ្តីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្ដសញ្ញាណនៅឡើយទេ ដែរហេតុការនេះ ស្ថិតនៅត្រង់ចំណុច ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹង មានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅ វេលាម៉ោង១១នឹ៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញស្រីម្នាក់អាក្រាតកាយសម្បុរ ខ្មៅស្រអែម សក់វែង មានសតិមិនល្អ បានតាមផ្លូវ ២៧១ ពីលិចទៅកើត ហើយបានដើរឡើងទៅលើស្ពានក៏ស្រែកឡូឡា រួចក៏លោតពីលើស្ពានចុះមកក្រោម បណ្ដាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗក្រោយពេលបញ្ជូនដល់មន្ទីពេទ្យដោយស្រ្តីរងគ្រោះរបួសធ្ងន់ពេកជាអកុសល់បានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ ធ្វើកោសល្យវិច័យលើសព រួចធ្វើកំណត់ហេតុស្វែងរក សាច់ញាតិប្រគលសពអោយយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សារី

Share.