ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដក្នុងស្ថានភាពស្រវឹង បានបុកស្រ្តីអនាថាម្នាក់ ជាអ្នករើសអេតចាយ ហើយរត់គេចខ្លួន ពីខណ្ឌដូនពេញ រហូតដល់ខណ្ឌច្បារអំពៅ។ ហេតុការណ៍នេះកើតឡើង នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ នៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២១។

បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើកបររថយន្ដម៉ាកកាមរីពណ៍សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2G-4542 បើកបរតាមបណ្ដយផ្លូវព្រះសុីសុវត្តិក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ក្រោយមន្ទីពេទ្យព្រះកេតុមាលាក៏បានបុកស្រ្តីម្នាក់រួមជាមួយនឹងកូនតូចពេញទំហឹងបណ្ដាលឲ្យស្រ្ដីអ្នករើសអេតចាយនោះបាក់ឆ្អឹងដងកាំបិតស្ទើរស្លាប់ស្ទើរស់ ចំណែកឯទារកនោះវិញបានខ្ទាតចូលក្រោមឡាន តែសំណាងល្អមិនត្រូវបានឡានកិនទេ ហើយក៏មិនរងរបួសអី្វដែរ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានគោះកញ្ចក់រថយន្ដឲ្យអ្នកបើកបរឈប់ តែបុរសនោះមិនបានឈប់មើលជនរងគ្រោះទេថែមទាំងបានព្យាយាមបើករត់គេចតែត្រូវបានអ្នកដែលបានឃើញហេតុការណ៍បានជួយដេញតាមនឹងមានអ្នកខ្លះវាយកញ្ចក់មុខក្រោយបណ្ដាលឱ្យបែកខ្ទិចខ្ទីអស់ក៏នៅតែមិនឈប់នឹងបានបើករត់។

បើតាមសមត្ថកិច្ចចរាចរណ៍ខណ្ឌដូបពេញបានឲ្យដឹងថា ករណីនេះអ្នកបើកបររថយន្ដនោះព្យាយាមបើករត់ឆ្លងពីខណ្ឌមួយ ទៅខណ្ឌមួយរហូតដល់ខណ្ឌច្បារអំពៅ ទើបសមត្ថិកិច្ចចរាចរណ៍ខណ្ឌដូនពេញបានប្រើវិទ្យុទាក់ទងទៅកាន់សមត្ថកិច្ចខណ្ឌច្បារអំពៅឱ្យឃាត់រថយន្ដបង្ករដោយមានអ្នកដេញតាមផងនោះទើបឃាត់រថយន្ដ និងអ្នកបើករបាន។ ពេលឃាត់បានយកមកប៉ុស្ដិ៍នរគបាលនិរោធ ភ្លាមៗជនបង្ករប្រកែកថាមិនបានបុកទេ ហើយថែមទាំងតេហៅបងប្អូនសាច់ញាតិមកជួយប្រកែកទៀត បងប្អូនដែលបានមកដល់ប៉ុស្ដបានប្រកែកឆ្កាដៃឆ្កាជើងពេញប៉ុស្ដនរគបាល។ នៅពេលដែលជនរងគ្រោះនឹងអ្នកដែលបានឃើញហេតុការណ៍ទៅដល់ប៉ុស្ដនិយាយថាបុកក៏ភាគីបង្ករនៅតែប្រកែកថាមិនបានបុកដដែល សមត្ថកិច្ចចរាចរណ៍ខណ្ឌដូនពេញបានទាក់ទងទៅសមត្ថកិចជំនាញចរាចរណ៍ជើងគោកក្រុងភ្នំពេញមកវ៉ាស់ជាតិអាកុលទើបដឹងថាបុរសនោះស្រវឹងស្រានឹងបានបើកបុក ស្រ្តីរងគ្រោះនោះមែន។ សមត្ថកិច្ចបានសម្របសម្រួលឱ្យភាគីបង្ករសងថ្លៃព្យាបាលដល់ស្រ្តីរងគ្រោះអនាថានោះដើម្បីបញ្ចប់រឿង៕ 

Share.