ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តក្រឡុកស៊ីម៉ង់បើកចុះពីស្ពានព្រះមុនីវង្សថ្មីជាន់ហ្វ្រាំងមិនស៊ីទាញចង្កូតទៅឆ្វេងដៃកៀរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតប្រហែលជាង៤០ម៉ែត្រ សំណាងដែលមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤នឹង៣០នាទីល្ងាចថ្ងៃទី ១៩ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គឺរថយន្តក្រឡុកស៊ីម៉ង់ដឹកតុងលាយស្រាប់មួយគ្រឿងម៉ាកNISSAN DIESELពណ៌សពាក់ស្លាកលេខភ្នំពេញ5A-0655 បើកបរដោយបុរសម្នាក់បានចេញពីការដ្ឋានមួយកន្លែងនៅច្បារអំពៅបើកឡើងលើស្ពានព្រះមុនីវង្សថ្មីគោលណងយកទៅដាក់ឲ្យម៉ូយ ខណ:បើកចុះពីលើស្ពានព្រះមុនីវង្សថ្មីវិញជាន់ហ្វ្រាំងមិនស៊ី ដោយមានម៉ូតូនឹងរថយន្តកកស្ទះនៅខាងមុខផងអ្នកបើកបរបានទាញចង្កូតទៅឆ្វេងដៃកៀរនឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតជាង៤០ ម៉ែត្រ តែមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះ។

ក្រោយកើតហេតុដោយរថយន្តខាងលើបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចចរាចរណ៍ឈរនៅគោលដៅបានឃាត់រថយន្តក្រឡុកស៊ីម៉ង់ត៍រងចាំជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកប្រគល់អោយធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត។

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.