ខេត្តព្រះសីហនុ៖​ រថយន្ដ Lexus RX330 ពណ៌ស បើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករថយន្ត០១គ្រឿង ម៉ាក Visto ពណ៌ក្រហម ដែលកំពុងចតតាមបណ្ដោយផ្លូវកំពុងតែលក់ដូរបណ្ដាលឲ្យមនុស្ស2នាក់ម្តាយ និងកូនស្រីរងរបួសធ្ងន់ស្រាល (ម្តាយបាក់ភ្លៅ)។ ហេតុការណ៍នេះ កើតឡើងនៅចំណុចគល់ស្ពានត្រជាក់ចិត្ត កាលពីយប់ថ្ងៃទី19 កញ្ញា ២០២១។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្ត Lexus RX330 ពណ៌ស  បើកទិសដៅ ពី កើតទៅលិចបើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករថយន្ត ០១គ្រឿង ម៉ាក Visto ពណ៍ក្រហម និងម៉ូតូ ០១គ្រឿងម៉ាក Honda Wave ពណ៌ខ្មៅបណ្តាលឲ្យមានមនុស្សរងរបួសចំនួន2នាក់ ។

ដោយឡែកយោងតាមប្រភពសមត្ថកិច្ចបានឲ្យដឹថា នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានសែនត្រជាក់ចិត្ត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានរថយន្ត ០១គ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ2A-7477 បើកបរដោ ឈ្មោះ ស៊ុន សុខុន ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ  រថយន្តមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករថយន្ត ០១គ្រឿង ម៉ាក Visto ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ2R-3297 និងម៉ូតូ ០១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CM-3472 ដែលឈប់ចតលក់អីវ៉ាន់នៅចិញ្ចើមថ្នល់ក្បែរស្ពានសែនត្រជាក់ចិត្ត បណ្តាលឱ្យរងរបួសមនុស្ស ចំនួន ០២នាក់(អ្នកលក់ដូរ) ៖

  • ១.ឈ្មោះ អ៊ុ រតនា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ
  • ២.ឈ្មោះ សួរ សឺម៉ី ភេទស្រី  អាយុ ១៤ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរស្នាក់នៅភូមិ៣ សង្កាត់លេខ៣  ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពីកើតហេតុមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក៏បាននាំជនរងគ្រោះទាំង២ត្រូវរបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ឯអ្នកបើកបររថយន្តបង្កយកទៅសាកសួរនៅការិយាល័យ។ រីឯវត្ថុតាង រថយន្ត ០២គ្រឿង និងម៉ូតូ សមត្ថកិច្ច ជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

Share.