បាត់ដំបង៖ សង្ស័យផ្ទុះកំប៉ុងហ្គាលដែលម្ចាស់ទុកចោលបង្កជាអណ្តាតភ្លើងឆាបឆេះឡើង បណ្តាលឲ្យផ្ទះឈើមួយខ្នងធំខូចខាតអស់ទាំងស្រុងក្នុងស្រុកសង្កែ។

នគរបាលបានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើង ត្រង់ចំណុចក្រុមទី ២៤ ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១  ស្រុកសង្កែ  ខេត្តបាត់ដំបង កាលពីពេលជិតរំលងអាធ្រាត ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ ។

ករណីនេះបានបង្កឲ្យផ្ទះមួយខ្នងធ្វើពីថ្មក្រោម និងឈើលើប្រក់សង្ក័សី ទំហំ ៧ x៩ម៉ែត្រ រងការខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិផងដែរ ដែលម្ចាស់ផ្ទះមានឈ្មោះ អ៊ិច សារី  ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ជនរងគ្រោះម្ចាស់ផ្ទះ ក៏ដូចជាសាក្សីនៅកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះឡើងដោយសារផ្ទុះកំប៉ុងហ្គាសខ្នាតតូច ព្រោះគេលឺសំឡេងផ្ទះចេញពីផ្ទះបាយ ហើយក៏បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ភ្លាមៗកម្លាំងជំនាញពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ពន្លត់មួយគ្រឿងដើម្បីទប់ស្កាត់ការរាលឆ្លងទៅដល់ផ្ទះដទៃ៕

អត្ថបទ៖ ដំបងក្រញូង

Share.