សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ជូនដំណឹង​ពី​ការ​រៀបចំ​​វគ្គ​បណ្តុះបណ្តាល​និង​ចៅក្រម​កីឡា​បាល់ទះ​ក្នុង​សាល​កម្រិត​មូលដ្ឋាន (គ.C) ចាប់​ពី​ថ្ងៃ​ទី​​២១ ដល់​​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​​តាម​ប្រព័ន្ធ Zoom ដែល​នេះ​ស្រប​តាម​ផែនការ​របស់​ខ្លួន។

សហព័ន្ធ​​បាន​ជូនដំណឹង​ដល់​​មន្ទីរអប់រំ​យុវជន​និង​កីឡា រាជធានី​ខេត្ត​ក្នុង​ការ​បញ្ជូន​មន្រ្តី​របស់​ខ្លួន​​មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​​ដើម្បី​បង្កើន​បរិមាណ​អាជ្ញាកណ្ដាល​និង​ចៅក្រម ឆ្ពោះ​ទៅ​រក​គុណភាព​តាម​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ ជា​ពិសេស​សម្រាប់​ធ្វើការ​ជ្រើសរើស​ចូលរួម​ដឹកនាំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក៏​ដូចជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ ថ្មីៗ​នេះ​សហព័ន្ធ​ក៏​បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កីឡា​បាល់ទះ​កម្រិត​មូលដ្ឋាន នេះ​បាន​១លើក​មក​ហើយ ដោយ​ជោគជ័យ ដោយ​មាន​សិក្ខាកាម​ចូលរួម​ជិត​៥០នាក់៕

Telegram-Troryorng
Share.