លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះពិនិត្យស្ថានភាពជាក់ស្ដែង នៃជំនន់ទឹកភ្លៀងក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ឃើញថា ជំនន់ទឹកភ្លៀងបានស្រកបណ្ដើរៗ​ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា។

លោក ង៉ា លីហុង បានបន្ដទៀតថា ចំពោះទ្វារទឹកតាមសំណង់ទាំងអស់ដែលមានក្នុងអូរ ដូចជា៖ សំណង់ធារាសាស្ត្រកូនដំរី, សំណង់ទ្វារទឹកផ្ទះស្បូវ និងសំណង់ទ្វារទឹកអូរដូនតា ក៏ត្រូវបានបើកបន្ថែមទៀតដើម្បីដោះទឹក ត្រៀមកាត់បន្ថយជំនន់ទឹកភ្លៀង ដែលអាចកើតឡើងក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ នៃឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

Share.