បាត់ដំបង÷ នគរបាលតំបន់ព្រំដែនបានបញ្ជូនបុរស ១នាក់ទៅតុលាកា បន្ទាប់ពីបង្ក្រាបបានពេលនាំពលរដ្ឋឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីប្រទេស ថៃ។

នគរបាលស្រុកកំរៀងតំបន់ព្រំដែនភាគខាងលិចកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១នេះថា កម្លាំងជំនាញបានរៀបបែប បទតាមនីតិវិធីនាំខ្លួនបុរសមេខ្យល់ម្នាក់ទៅអនុវត្តទោស ក្រោយបុរសជនបង្កបានប្រព្រឹត្តផ្ទុយ នឹងច្បាប់នាំពលរដ្ឋលបលួចឆ្លងដែន ចូលទៅក្នុងប្រទេ សថៃ។

ជនសង្ស័យមានឈ្មោះថេត សុជា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្ក្រាបបានពេលកំពុងនាំពលរដ្ឋប្រុស ស្រីចំនួន ៥នាក់ បម្រុងឆ្លងដែនចូលប្រទេសថៃ នៅពេលយប់អាធ្រាត ក៏ស្រាប់តែបានជួបជាមួយកម្លាំងចម្រុះល្បាតការពារតំបន់ព្រំ ដែន ហើយកម្លាំងសមត្ថកិច្ច​ក៏សួរនាំខ្លួនតែម្តង ។

ជនសង្ស័យខាងលើចំពោះមុខ ត្រូវបាននគរបាលស្រុកកំរៀងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តទោស ចំណែកឯពលរដ្ឋខ្មែរទាំង៥នាក់ តម្រូវឲ្យធ្វើកិច្ចសន្យា ផ្តល់ការអប់រំណែនាំរួចឱ្យវិលទៅកាន់លំនៅដ្ឋានរៀងៗវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.