ពិធីបុណ្យសែនព្រះខែ ឬសែនលោកខែ គឺជាពិធីបុណ្យ​ក្នុងចំណោម​ពិធីបុណ្យ​ជាច្រើន​របស់​ជនជាតិចិន​ ហើយ​នៅកម្ពុជា​ក៏នឹងមាន​ការរៀបចំ​ពិធីនេះដែរ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរជាប់​សែស្រឡាយ​ចិន។​ ពិធីនេះ​នឹងប្រព្រឹត្តិទៅ​នៅយប់​ថ្ងៃទី ២៧ ខែកញ្ញា ២០២១នេះ។​

ផ្អែកឯកសារ​បាន​សរសេរថា បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) (中秋節), ត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ វាជាពិធីបុណ្យ សំរាប់អបអររដូវប្រមូលផលពេញនិយមមួយ ដែលត្រូវបានប្រារព្ធឡើងដោយជនជាតិ ចិន, តៃវ៉ាន់, និងប្រជាជនវៀតណាម. ក្នុងរយៈពេលជាង 3,000ឆ្នាំមុន ព្រះច័ន្ទត្រូវបានចាត់ទុកជាទីសក្ការៈនៃរាជវង្ស ថាង , ពិធីបុណ្យនេះ ត្រូវបានឱ្យឈ្មោះថា ចុងឈីវជៀ (中秋節) មានន័យថា”ពិធីបុណ្យពាក់កណ្តាលសរទរដូវ” នៅក្នុងរាជកាលនៃរាជវង្ស ចូវ នៅម៉ាឡេស៊ី សឹង្ហបុរី និងហ្វីលីពីន គេហៅវាថា ពិធីបុណ្យគោម ឬពិធីបុណ្យសែននំព្រះខែ ។

ពិធីនេះគេប្រារព្ធឡើងនៅថ្ងៃទី១៥ ក្នុងខែទី ៨​របស់ចិន ហើយត្រូវនឹងខែកញ្ញា ឬតុលានៃប្រក្រតិទិនសូរិយាគតិ។ វាក៏ជាថ្ងៃដែលត្រូវនឹងពាក់កណ្តាលសរទរដូវនៃប្រក្រតិទិនសូរិយាគតិ ហើយនៅពេលនោះព្រះច័ន្ទក៏ពេញបូណ៌មីដែរ ។ ម្ហូបប្រពៃណីនៃពិធីនេះគឺ នំលោកខែ ។ នេះបើយោងតាមការចុះផ្សាយ​ពីវីគីផេឌា។

ប្រភពដដែល​បាន​សរសេរទៀតថា បុណ្យសែនព្រះខែជាពិធីបុណ្យសំខាន់មួយក្នុងប្រក្រតិទិនរបស់ចិន។​ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និងហូបនំលោកខែ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖

  • កាន់គោម ដុតគោម និង​បង្ហោះគោម
  • អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺ
  • របាំនាគភ្លើង
  • Collecting dandelion leaves and distributing them evenly among family members
Share.