បាត់ដំបង៖ នាំកូនស្រីទៅផ្លែអម្ពិលយកមកស្ល ប្រហែសបន្តិចកូនចុះទៅលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។

នគរបាលបានប្រាប់ឲ្យដឹងថា ករណីក្មេងស្រីលង់ទឹកស្លាប់នេះ មានឈ្មោះសំបាន ធារ៉ា ភេទស្រី អាយុ ១៦ខែនៅចំណុច ឆក រការក្នុង ភូមិគោក រកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីវេលាម៉ោង ០៦:០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ។

តាមការបំភ្លឺពីឈ្មោះ ហឿត លីន ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវជាម្ដាយបង្កើតក្មេងស្រីរងគ្រោះបានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានប្រើប្តីរបស់ខ្លួនឲ្យទៅបេះផ្លែអំពិល ដែលនៅចម្ងាយប្រមាណ ២០ម៉ែត្រពីផ្ទះ ដើម្បីយកមកស្លម្ជូរ ពេលនោះប្តីគាត់ដើរទៅបេះអំពិលហើយកូនស្រីរងគ្រោះ បានរត់ទៅជាមួយតាមក្រោយ រហូតដល់បេះផ្លែអំពិលបានហើយយកស្លបានបន្តិច រួចអ្នកស្រីក៏ឆ្ងល់បាត់កូនស្រី ក៏ភ្ញាក់ផ្អើលទាំងប្តី និងប្រពន្ធនាំគ្នារត់រក លុះទៅមើលក្នុងប្រឡាយទឹកដែលឋិតនៅជិតដើមអំពិលនោះ ក៏បានឃើញកូនអណ្តែតទឹកស្លាប់បាត់ទៅហើយ។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ហើយបានដាក់ការកត់សំគាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏បានប្រគល់សពកុមារីរងគ្រោះ ឱ្យទៅឪពុកម្តាយបន្តរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.