កំពង់ធំ៖ លោក ហុក ម៉ុន នាយរង សង្កាត់រដ្ឋបាលជលផល ពាមបាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ នគរបាលស្រុកតាំងគោក សហគមន៍នេសាទដូនស្តើង សហគមន៍នេសាទ បន្តសកម្មភាពរុះរើវះកាត់របាំងសាច់អួន និងស្បៃមុង នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២១។

ឈានចូលរដូវបិទនេសាទ តាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានមមាញឹក និងយកចិត្តទុកដាក់មកលើការថែរក្សាអភិរក្យមច្ឆាជាតិ ធ្វើការបិទនេសាទដើម្បីឲ្យត្រីបន្តពងកូន។

សកម្មភាពនៃការបង្រ្កាប បទល្មើសនេសាទបានធ្វើឡើង ត្រង់ចំនុច ត្រពាំងក្រចាប់ ត្រពាំងអាស្មាត ព្រែកបុស្ស ឃុំពាមបាង ស្រុកស្ទោង និង គោក ត្របែក រោងសេះ ឃុំស្រឡៅ ស្រុកតាំងគោក ស្ទឹងកំបុត ទំនប់ដាច់ ត្រើយបង្កង ឃុំបារាយណ៍ ស្រុកបារាយណ៍ ដែលទីតាំងខាងលើនេះមានប្រជា កសិករ បានប្រើប្រាស់ឧបករណ៍នេសាទ ដែលត្រូវបានហាមឃាត់ ដែលជាបទល្មើសជលផល។ លទ្ធផលនៃការបង្រ្កាប បានចុះរុះរើកាប់បំផ្លាញ ចោល វត្ថុតាងមានរបាំងសាច់អួន និងស្បៃមុង ២០របាំង ប្រវែង២០៤០ម៉ែត្រ ឡុក ចំនួន០៩គ្រឿង លូ ចំនួន ៣០ មាត់បង្គោល ចំនួន១៤ ៧០ ដើមចាក់លែងត្រី ចំនួន៧២គគ្រ សម្រាប់ វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផល។

លោក ប៉ែន វណ្ណ រិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ.បានឲ្យដឹងថា ចំពោះបទល្មើសនេសាទ នៅក្នុងខេត្ត កំពង់ធំ មិន ថារដូវបិទ ឬរដូវបើកនេសាទនោះទេ គឺលោកជម្រុញឲ្យរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទជាប្រចាំ តែក្នុងនោះ ក៏តែងតែមានការខ្វះចន្លោះខ្លះដែរ ដោយសារមន្ត្រីមានគ្នាតិចតែក្រុមការងារថ្នាក់កណ្តាល ដែលដឹកនាំដោយ ឯកឧត្តម ប្រតិភូ ក៏ដូចជា អធិការចុះធ្វើការ តាមបណ្តាខេត្តដែលនៅតំបន់ជុំវិញបឹងទន្លេសាប៕


Share.