បន្ទាយមានជ័យ៖ ទឹកជំនន់ទឹកភ្លៀងក្រុងប៉ោយប៉ែតហក់ឡើង អាជ្ញាធរជម្លៀសពលរដ្ឋកើនឡើងជិត១០០គ្រួសារ មករកទីទួលសុវត្តភាពចំនួន 03 កន្លែងដើម្បី នៅថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២១។

ភ្លៀងខ្លាំងចំនួន២ថ្ងៃជាប់គ្នា ធ្វើឲ្យក្រុងប៉ោយប៉ែត ចំនួន៣ សង្កាត់ រងផលប៉ះពាល់ហូរកាត់លិចផ្លូវលំ បេតុង និងផ្លូវជាតិមួយចំនួន បណ្តាលអោយហូរច្រោះដាច់ផ្លូវជាត់មួយចំនួនអាជ្ញាធរដុតដៃដុតជើងកាយផ្តាច់ផ្លូវមួយចំនួន និងបើកមុខទឹកជាច្រើនកន្លែង ដើម្បីរំដោះមុខទឹកជំនន់ទឹកភ្លៀងអោយ ចេញពីក្រុងប៉ោយប៉ែត តែបន្តប៉ះពាល់ដល់សង្កាត់និមិត្តជាបន្តបន្ទាប់ទៀត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ទឹកនៅហក់ឡើង អាជ្ញាធរកងកម្លាំងចម្រុះជួយជម្លៀសប្រជាពលរដ្ឋ ចំនួនជិត ១០០គ្រួសារ គិតត្រឹមល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។ អាជ្ញាធរនិងកងកម្លាំងចម្រុះ ចុះកាយមុខទឹក ជាច្រើនទីតាំង ឃើញថា ទឹកបានហូរធ្វើអោយប៉ះពាល់ដល់ដំណាំ និងផ្ទះសម្តែងនៅផ្នែកខាងក្រោមប៉ះពាល់ដល់ភូមិអណ្តូថ្មមាស ភូមិសូរិយា សង្កាត់និមិត្តបន្តទៀត។

លោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានជម្លៀសជិត១០០ គ្រួសារ មកទីទួលសុវត្ថភាព ជាប្រជាពលរដ្ឋដែលនៅជិតអូរព្រំ ដែន កម្ពុជា.ថៃ មាននៅភូមិគីឡូម៉ែត្រលេខ៤ នៅក្នុងសង្កាត់ផ្សារកណ្តាល និងភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិប៉ោយប៉ែត នៅក្នុងសង្កាត់ប៉ោយប៉ែត មកទីទួលសុវត្ថភាព៣កន្លែងមាន សាលាកូរ៉េ បុរីខេអិន និងចំណតរថភ្លើងក្រុងប៉ោយប៉ែត៕

អត្ថបទ៖ប៉ោយប៉ែត

Share.