ពោធិ៍សាត់ ៖ ជនល្មោភកាមម្នាក់ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ចាប់ខ្លួនក្រោយពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាអនីតិជនម្នាក់បានសម្រេចជាច្រើនដង ហើយត្រូវម្ដាយក្មេងស្រីតាមទាន់លើកចុងក្រោយ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្រោយសាលាមត្តេយ្យ អង្គការចេរភាព ក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។ លោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆន ឆៃណា ហៅឆៃ អាយុ ៤១ឆ្នាំ មុខរបរដើរលក់ខោអាវ រស់ នៅក្នុងភូមិត្រកួន ឃុំលាចស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់។ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ណ ស ខ អាយុ ១៣ ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិកើតហេតុខាងលើ​ នៅវេលាម៉ោង ១ និង ៤៥ នាទីរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១។

លោកអធិការបញ្ជាក់ឲ្យដឹងថា តាមការឆ្លើយបំភ្លឺពីក្មេងស្រីរងគ្រោះឃើញថា ជនសង្ស័យខាងលើធ្លាប់បានរំលោភក្មេងស្រីរងគ្រោះ បានបានពីរដងរួចមកហើយកាលពីកន្លះខែមុន ហើយលើកទី៣នេះ ខណៈដែលក្មេងស្រីរងគ្រោះជាមួយប្អូនស្រីម្នាក់ទៀតអាយុ ៨ ឆ្នាំ បាននាំគ្នាទៅបេះផ្លែត្របែកនៅចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជិះម៉ូតូរ៉ឺម៉កមកឈប់ រួចឱ្យលុយប្អូនស្រីចំនួន ១ ០០០រៀលទៅទិញនំ បន្ទាប់មកជនសង្ស័យបាន ធ្វើសកម្មភាពលូកលាន់ក្មេងស្រីរងគ្រោះ និងបាននាំទៅចម្ការដើមប្រេងខ្យលរំលោភ ពេលដើរចេញមកវិញ ក៏ត្រូវម្តាយក្មេងរងគ្រោះឃើញរត់មកប្ដឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យភ្លាមៗ។

បច្ចុប្បន្នជនសង្យ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមច្បាប់តែម្តង៕

Share.