តារា​ចម្រៀង​ដ៏​​ពេញ​និយម​​កញ្ញា​ ទេព បូព្រឹក្ស រមែង​តែង​តែ​បង្ហោះ​និង​បង្ហាញ​នូវ​ការ​តុបតែង​ខ្លួន​ស្អាត​ៗ​និង​ប្លែក​ៗ​ ដើម្បី​ចែក​រំលែកជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​ ពិសេស​តារា​ស្រី​រូប​នេះ​រមែង​តែង​តែ​ព្យាយាម​​បញ្ចូល​នូវ​ឈុត​បុរាណ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​និង​អភិរក្ស​ឈុត​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​។

នៅ​ក្នុង​ថ្ងៃ​​នេះ​ក៏​មិន​ខុស​គ្នា​ដែរ​ កញ្ញា ទេព បូព្រឹក្ស​បាន​បញ្ចេញ​រូប​ថត​ចំនួន៣ សន្លឹក​ ក្នុង​ឈុត​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​រំលេច​ដោយឌិន​ជា​រូប​ប្រាសាទ​អង្គ​រវត្តយ៉ាង​ស្រស់​ស្អាត​រហូត​អ្នក​គាំទ្រ​​តារា​ស្រី​រូប​នេះ​ចូល​មក​សរសើរ​យ៉ាង​ច្រើន​ថា​ស្រស់​ស្អាត​ និង គួរ​ឱ្យ​ស្រលាញ់​​​ ​ព្រម​ទាំង Share ចែក​រំលែក​យ៉ាង​ច្រើន​ផង​ដែរ​។

ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​ដ៏​ស្រស់​ស្អាត​នេះ​ កញ្ញា​ ទេព បូព្រឹក្ស ក៏​បាន​បង្ហោះ​សំណេរ​ដ៏​សែន​មាន​ន័យ​ទៀត​ដែរ​ថា​៖ «សូមបន់​​ផ្សង​ឱ្យ​កើត​ជា​កូន​ខ្មែរ​គ្រប់​ៗ​ជាតិ​ ទឹក​ដី​សុវណ្ណភូមិ​»។

ចង់​ដឹង​ថាកញ្ញា​ ទេព បូព្រឹក្ស​ ក្នុង​ឈុត​បុរាណ​ស្រស់​ស្អាត​ និង​គួរ​ឱ្យ​ស្រលាញ់​ប៉ុណ្ណា​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖

Share.