ក្រោយព្យាបាលសះជារយៈពេលចាប់ពី៤ខែឡើងទៅ អ្នកដែលធ្លាប់វិជ្ជមានកូវីដ-១៩ អាចមកទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បាន។

នេះបើតាមការបញ្ជាក់របស់គណៈកម្មការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ១៩។

អ្នកដែលវិជ្ជមានជំងឺកូវីដ១៩ ហើយព្យាបាលជា ក្រោយ៤ខែឡើងទៅ សូមអញ្ជើញមកចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមទីតាំងដែលមាននៅតាមបណ្ដារាជធានី-ខេត្ដ កំពុងតែ ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឬក៏នៅទីតាំងដែលអភិបាលខេត្ដ បានរក្សាទុក ជាប្រចាំ សម្រាប់ផ្ដល់នូវការចាក់វ៉ាក់សាំងដល់បុគ្គលមិនទាន់បានចាក់វ៉ាក់សាំង៕

Share.