បាត់ដំបង៖ លោកតាម្នាក់បានរាយខ្សែភ្លើងតបំភ្លឺក្នុងវត្ត មិនបានប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់​ ត្រង់ចំណុចវត្តរាំងកេសី នៅវេលាម៉ោង ០៩:២០នាទីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះ ជ្រឹម ធៀម ភេទប្រុសអាយុ ៧៦ឆ្នាំ រស់នៅក្នុងក្រុមទី០៤ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

សាក្សីនិយាយថា មុនពេលកើតហេតុ លោកតាជនរងគ្រោះ បានត និងរាយខ្សែភ្លើងនៅក្នុងបរិវេណវត្ត រហូតដល់ជាង ៩:០០នាទី បានបន្តឡើង ជណ្តើរតអំពូលភ្លើងដើម្បីបំភ្លឺពេលយប់ ក៏ស្រាប់តែឆក់ធ្លាក់ពីលើជណ្តើរបណ្តាលឲ្យស្លាប់តែម្តង។ ភ្លាមៗនគរបាលជំនាញបានចុះទៅពិនិត្យ រួចបញ្ជាក់ថា លោកតាអាចារ្យពិតស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ក៏ប្រគល់សាកសពទៅឲ្យកូនចៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.