បាត់ដំបង÷ ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធ្ងន់ចតនៅស្ងៀមបណ្តាលឲ្យស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា ភាគីរងគ្រោះបានធ្វើដំណើរក្នុងទិសដៅស្របគ្នាពីត្បូង ទៅជើង លុះដល់កន្លែងកើតហេតុបានបុកជាមួយនឹងរថយន្តកំពុងឈប់ចតស្ងៀមនៅចិញ្ចើមផ្លូវខាងស្តាំពេញទំហឹងពីក្រោយតែម្តងបង្កឲ្យមានមនុស្ស ២នាក់ បានស្លាប់ និងរបួសធ្ងន់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រលប់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុជនរងគ្រោះមានគ្នា ២នាក់បានជិះម៉ូតូម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង ១AA-១៦០៨ បើកបរដោយឈ្មោះសាន ចាន់រ៉ា ភេទប្រុស អាយុ ៥០ឆ្នាំបានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះចាន់ ចំរើន ភេទប្រុស អាយុ៥១ឆ្នាំ ទាំងពីរនាក់មាន ទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល របរបួសធ្ងន់ ចំណែកភាគីរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ព៌ណស លាយក្រហម ពាក់ផ្លាកលេខព្រះសីហនុ ៣A-៥៦៧៤ បើកបរដោយឈ្មោះហ៉ិប ស៊ុល ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនមានរបួស គេចខ្លួនបាត់។

ករណីខាងលើសមត្ថកិច្ចមូលដ្ឋានស្រុកថ្មគោល បានប្រគល់ឱ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង អនុវត្តវ៉ាស់វែងធ្វើកំ ណត់ហេតុតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.