ពពកស្ពាន់ធ័រឌីអុកស៊ីត ដែលផ្ទុះចេញពីភ្នំភ្លើង Cumbre Vieja នៅលើកោះ Canary Island នៃទីក្រុង La Palma ប្រទេសអេស្ប៉ាញ ត្រូវបានគេរំពឹងថានឹងបង្កើនជាតិអាស៊ីតនៃទឹកភ្លៀង ដែលនាំឲ្យមានភ្លៀងអាស៊ីតភាយទៅដល់ប្រទេសបារាំងនៅចុងសប្ដាហ៍នេះ។ អ្នកជំនាញព្យាករណ៍អាកាសធាតុបារាំងបានឲ្យដឹងថា ប្រទេសបារាំងអាចនឹងជួបព្យុះភ្លៀងដ៏ខ្លាំងលាយឡំដោយស្ពាន់ធ័រឌីអុកស៊ីត និង អាស៊ីតស៊ុលផួរិច ដោយធ្វើឲ្យប្រទេសនេះមានជាតិអាស៊ីតច្រើនជាងធម្មតា។

ភ្នំភ្លើង Cumbre Vieja ចាប់ផ្ដើមផ្ទុះឡើងនៅវេលាម៉ោង ១៥:១២នាទីរសៀល ដោយបានបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីតប្រមាណ ៦,០០០ ទៅ ១១,៥០០តោនជារៀងរាល់ថ្ងៃ។ យោងតាមការប៉ានស្មាន ទឹកភ្លៀងអាស៊ីតនៅសប្ដាហ៍នេះនឹងចុះខ្សោយបន្ដិច ព្រោះស្ពាន់ធ័រឌីអុកស៊ីតត្រូវបានបែកខ្ចាត់ខ្ចាយ។

ទន្ទឹមនោះក៏មានការបង្ខំឲ្យមានជម្លៀសមនុស្សប្រហែល ៦ពាន់នាក់ ចេញពីផ្ទះសម្បែង និង ដុំភ្លើងដែលខ្ទាតចេញពីការបំផ្ទុះភ្នំភ្លើងបានបំផ្លាញផ្ទះសម្បែងប្រជាជនក្បែរៗនោះប្រហែល ១០០ខ្នង។
អ្នកជំនាញខាងភ្នំភ្លើងនៃប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ការផ្ទុះភ្នំភ្លើងនេះអាចមានរយៈពេលចន្លោះពី ២៤ថ្ងៃ ទៅ ៨៤ថ្ងៃ៕

ប្រភព៖ The Connexion

Telegram-Troryorng
Share.