សមត្ថកិច្ច បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ស្ថិតនៅ​ចំណុចដងទង់​ រហូត​ដល់​កោះតាប៉រ រឹបអូសបានឧបករណ៍នេសាទខុសច្បាប់ ​៧ របាំង ​២១០០ម៉ែត្រ ឡុកសាច់អួន១៤ឡុក លូស្បៃមុង២០ បង្គោល​១០០០ដើម និងព្រលែងកូនត្រីចម្រុះ២០គីឡូ ក្រាម ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូតយកបានពីបទល្មើសត្រូវបានវះកាត់កំទេចចោលនៅនឹងកន្លែង។ ប្រតិបត្តិការណ៍នេះ ដឹកនាំ​កម្លាំង​ចម្រុះ​ ដោយ​លោក​យ៉ាន់​វីសាក់​នាយផ្នែក​ (ហៅសែ) សហការជាមួយកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាប នៅរដូវបិទនេសាទ។

លោក​ ប៉ែន​  វណ្ណរិទ្ធ ប្រធាន​មន្ទីរ កសិកម្មរុក្ខាប្រមាញ់ ​និង​នេសាទ​ខេ​ត្តកំពង់ធំបានឲ្យដឹងថា ​ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់មិន​ថាក្នុងរដូវបិទនេសាទ ឬក៏រដូវបើកនេសាទនោះឡើយ គឺតែងតែណែនាំឲ្យ​នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល ធ្វើ​ការ​ង្រ្កាបជាប្រចាំ ដោយ​ទុកឲ្យបទល្មើសបន្តកើនឡើងជាដាច់ខាត។ 

លោក​ប្រធាន​មន្ទីរ​កសិកម្ម.បានបញ្ជាក់ថា ចំពោះ​បទល្មើស​នេសាទ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ពីឯកឧត្តម​រ​ដ្ឋមន្រ្តី​ក្រសួង​កសិកម្មរុក្ខាប្រមាញ់និង​នេសាទ​ និងឯកឧត្តម​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជលផល​ និង​ឯកឧត្តម​សុខ​លូ​អភិបាលខេ​ត្តកំពង់ធំ​ តែង​តែ​ឲ្យមន្រ្តីជលផល ក្រោមឱវាទ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ជលផល​ដល់​សហគមន៍​ និង ប្រជាពលរដ្ឋ​ឲ្យបាន​ទូលំទូលាយ ដើម្បី​រួមគ្នា​គាត់​បន្ថយ​ការប្រើប្រាស់ឧបករណ៍ខុសច្បាប់៕ 

Share.