ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូបានបាត់បង់អាយុជីវិតក្នុងថ្លុកឈាមយ៉ាងរន្ធត់ បន្សល់ទុកកូន៤នាក់អោយកំព្រាគ្មានមេបា គ្មានអ្នកថែរក្សា។

ករណីនេះបណ្ដាលមកពីភ្លើងប្រចណ្ឌ ដោយកន្លងមកប្ដីតែងតែប្រចណ្ឌប្រពន្ធដោយគ្រាន់តែទៅផ្សារក៏ថាទៅជួបប្រុសដែរ ហើយតែងតែរករឿងប្រពន្ធ និងព្យាយាមធ្វើទារុណកម្មប្រពន្ធដោយឆក់ខ្សែភ្លើង ទើបនៅយប់ថ្ងៃកើតហេតុប្ដីរងចាំឱ្យកូនៗដេកលក់អស់ទើបធ្វើទារុណកម្មឆក់ខ្សែភ្លើងប្រពន្ធរួច យកខ្សែរភ្លើងមកចងដៃជើងប្រពន្ធ និងយកកូនកាំបិតចាក់កញ្ចឹងកប្រពន្ធពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង រួចបុសជាប្ដីបានយកកូនកាំបិតដដែលយកចាក់ខ្លួនឯងឱ្យស្លាប់តាមក្រោយ នៅវេលាម៉ោង២រំលងអាធ្រាតឈាន ចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្ដីមានឈ្មោះ ឡោ សុធាវី អាយុ៦០ឆ្នាំ មានមុខរបរជាអតីតយុទ្ធជន នឹងពិការជើងម្ខាង ចំណែកប្រពន្ធមានឈ្មោះ អាង ទីគូ អាយុ ៥៨ឆ្នាំមានបុរបរជាស្រ្តីមេផ្ទះនេះជាការអោយដឹងពីកូនជនរងគ្រោះ។ ជនរងគ្រោះទាំងពីនាក់ប្ដីប្រពន្ធមានកូន៤នាក់ ស្រី៣ ប្រុស១ក្នុងបន្ទុក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះធ្វើកោសល្យវិច្ច័យលើសពជនរងគ្រោះទាំងពីរនាក់ ថាពិតជាចាក់សម្លាប់ គ្នាដោយកំហឹងភ្លើងប្រចណ្ឌពិតប្រាកដមែន រួចបានប្រគល់សពជនរងគ្រោះអោយទៅកូនចៅយកធ្វើបុណ្យតាមប្រពៃណី៕

Share.