មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនតូច បុកជាមួយម៉ូតូកង់បី PASSAPP បណ្តាលឲ្យស្លា.ប់មនុស្សចាស់ក្មេងរហូតដល់ជិត ១០នាក់។

សមត្ថកិច្ចបានអោយដឹងថាះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១០.៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅត្រង់កំណាត់ផ្លូវហាយវេផ្លូវបំបែកជាបួន ផ្លូវវាងក្រុង ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

   មុនពេលកើតហេតុគេឃើញ ម៉ូតូកង់បី ពណ៌ស ០១គ្រឿង ពាក់ផ្លាកលេខ   បាត់ដំបង១AI-៤១១១ ដែលដឹកអ្នករួមដំណើរក្មេងចាស់ចំនួន ០៧នាក់ដែលធ្វើដំណើរត្រឡប់មកពី ចាក់វ៉ាក់សាំង ក្នុងទិសដៅពីត្បូងទៅជើង និងប្រុងបត់ស្តាំឡើងទៅទិសខាងកើតវិញ។ លុះមកដល់ចំណុចកើតហេតុក៏បានពើបប្រទះជាមួយរថយន្តមួយគ្រឿងប្រភេទដឹកទំនិញ ថ្នាំពណ៌ ម៉ាកហ៊ីលុច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AV. ០២៨៤ បើកបរជិះគ្នា ២នាក់ទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿន ក៏បុកប៉ះម៉ូតូកង់បីពេញទំហឹងអូសផ្លោង ចម្ងាយប្រមាណ ៥០ម៉ែត្រទាំងរថយន្ត ទាំងម៉ូតូ បណ្តាលអោយមនុស្សប៉ើងធ្លាក់ រាយប៉ាយ ពេញផ្លូវ និងធ្លាក់ចូលទឹក បានធ្វើឲ្យក្មេងស្រីអាយុ ១២ឆ្នាំម្នាក់មានឈ្មោះឈូង អេរីន បានស្លាប់ភ្លាមៗនៅនឹងកន្លែង។

 ចំណែកមនុស្សក្មេង ចាស់ប្រុសស្រីចំនួន ០៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់កន្លែងដើម្បី វាស់វែង និងធ្វើកំណត់ហេតុ រួចប្រគល់សាកសពជនរងគ្រោះឲ្យទៅឳពុកម្តាយ។ រីឯវត្ថុតាងម៉ូតូ និងរថយន្តដែលខូចខាតត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង រង់ចាំការដោះស្រាយពេលក្រោយ៕

អត្ថបទ៖ដំបងក្រញូង

Share.