ភ្នំពេញ៖ ម៉ូតូនិចពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HR-3247 ជិះដោយនារីពីរនាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ១៦៩ លុះមកដល់កែងផ្លូវលេខ៦៧ ក៏ស៊ីញ៉ូបត់ឆ្វេងស្រាប់តែមានម៉ូតូដ្រីមសង់ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1CZ-2013 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏បានបុកពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឱ្យដួលពេញផ្លូវ។

ឯអ្នកបើកបររងបួសធ្ងន់ស្រាលបីនាក់ត្រូវបានរថយន្ដសង្គោះដឹកយកទៅសង្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។ម៉ូតូនិចគ្រាន់តែរងការខូចខាតបន្ទិចបន្ទួចប៉ុនោះឯម៉ូតូសង់រងការខូចខាតបែកបាក់យ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតំបន់អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោតកើតហេតុនរគបាលចរាចរណ៍ខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុធ្វើការវ៉ាស់វែងនឹងបានយកម៉ូតូទាំងពីរទៅរក្សាទុកនៅអធិការខណ្ឌដូនពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

Share.