ភ្នំពេញ: លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់អោយដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានបើកការស្រាវជ្រាវមុខសញ្ញាប្លន់យ៉ាងសកម្មនៅពេលរាត្រីក្នុងភូមិសាស្រ្តខណ្ឌដង្កោ  រាជធានីភ្នំពេញ យ៉ាងសកម្មបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច នៅរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២១នេះ ។

ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម ស៊ីថា  អធិការនគរបាលខណ្ឌដង្កោ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់រួចមកបានឲ្យកម្លាំងជំនាញព្រហ្មទណ្ឌបើកការស្រាវជ្រាវមុខសញ្ញាប្លន់យ៉ាងសកម្មខាងលើនេះ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ៤នាក់បន្ថែមទៀត នៅចំណុចភូមិឬស្សីនិងផ្សារដីថ្មីសង្កាត់ស្ទឹងមានជ័យ ៣ខណ្ឌមានជ័យ ដែលជនសង្ស័យបានជួលបន្ទប់ស្នាក់នៅលាក់ខ្លួន។

ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបាន៤នាក់បន្ថែមទៀតរួចមក កម្លាំងជំនាញនគរបាលនគរបាលព្រហ្មទណ្ឌ.បានបញ្ជូនជនសង្ស័យខាងលើមកធ្វើការសាកសួរបន្តនៅអធិការខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើនេះកំពុងតែឃុំខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Share.