ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ម្នាក់បានលួចទូរសព្ទកម្មករសំណង់ដូចគ្នាពេលម្ចាស់ទូរសព្ទសួរនាំ ក៏ខឹងសម្បារកើតជាជម្លោះប្រតាយប្រតប់គ្នាមួយសន្ទុះ។

ក្រោយពីម្ចាស់រកឃើញទូរសព្ទ័វិញប្រពន្ធបុរស ដែលបានលួចទូរសព្ទខឹងយ៉ាងខ្លាំងក៏បានយកដែកទីបជ្រុងវាយក្បាលប្រពន្ធម្ចាស់ទូរសព្ទបណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាល ពេលនោះបុរសជាប្ដីបានស្ទុះទៅជួយក៏កើតជាជម្លោះម្ដងទៀតក៏ផ្អើលឆោឡោដល់កម្មករសំណង់ដូចគ្នាក៏ទូរសព្ទប្ដឹងនរគបាលប៉ុស្ដិ៍។ ពេលដែលនរគបាលចុះមកដល់បុរស ដែលលួចទូរសព្ទគេនោះពុតធ្វើជាសន្លប់ ហើយត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះទាំងពីរនាក់ផងដែរ។

ករណីលួចទូរសព្ទឈានដល់ប្រើអំពើហឹង្សារនេះកើតឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅជាន់ទី៣នៃការដ្ឋានសំណងមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ២៥២ ស្ថិតក្នងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុនរគបាលប៉ុស្ដិ៍សង្កាត់ចតុមុខបានចុះដល់ទីតាំងកន្លែងកើតហេតុនឹងនាំអ្នកដែលដឹងហេតុការណ៍ទៅសាកសួរ នៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់ចតុមុខ ដើម្បីទុកជាភស្ដុតាងទុកដោះស្រាយ នៅពេលក្រោយ៕

Share.