ពានរង្វាន់ AFC Cup 2021 បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ហើយ ប៉ុន្ដែ​ស្ថិត​ក្នុង​សភាព​ប្រកួត​ជម្រុះ​តាម​តំបន់​សិន មុន​ស្វែង​រក​ឃើញ​ក្រុម​ឡើង​ទៅ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​ឆ្នាំ។

ការ​ប្រកួត​​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នេះ​​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ ខែ​តុលា​ឆ្នាំ​២០២១ មាន៖
-Inter-zone play-off final៖
Nasaf (អ៊ូបេគីស្ថាន) Vs Lee Man (ហុងកុង) កីឡដ្ឋាន Markaziy Stadium ទីក្រុង Qarshi

-West Asia Zonal final
Al-Muharraq (បារ៉ែន) Vs Al-Kuwait (គុយវ៉ែត) កីឡដ្ឋាន Al Muharraq Stadium ទីក្រុង Arad

ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ​​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​។

គិត​ត្រឹម​ពេល​នេះ​កីឡាករ Khusayin Norchaev ក្រុម Nasaf របស់​អ៊ូប៊ែគីស្ថាន រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បណ្តោះអាសន្ន​​មាន​៦គ្រាប់​ម្នាក់​ឯង។​

សូម​បញ្ជាក់​ថា​ពានរង្វាន់ AFC Cup ឆ្នាំ​២០២១ នេះ​មាន​​១០ពូល​ មក​ពី​៥តំបន់​ផ្សេង​គ្នា មាន តំបន់​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ ប៉ុន្តែ​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី សម្រេច​លុប​ការ​ប្រកួត​ដោយ​សារ​មិន​អាច​រក​កន្លែង​សុវត្ថិភាព​​គេ​ផុត​ពី​ជំងឺ​កូវីដ-១៩ បាន៕

Telegram-Troryorng
Share.