បុរសម្នាក់បានកប់ក្នុងដីនៅព្រះវិហារមួយនៃទីក្រុង Arkalochori កំឡុងដែលអគារមួយក្នុងព្រះវិហារនោះកំពុងធ្វើការជួសជុល ស្របពេលដែលគ្រោះរញ្ជួយដីកំពុងវាយប្រហារ។

គ្រោះរញ្ជួយដីនេះមានកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារកោះក្រេត របស់ប្រទេសក្រិក ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ និងបានបង្កឲ្យអគារ ក៏ដូចជាលំនៅឋានមួយចំនួនរងការខូចខាត។ អាជ្ញាធរនៃប្រទេសក្រិកនៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា ប្រជាជនជាច្រើនបានរត់ចេញពីលំនៅឋាន និង ចេញពីអគារ មកកាន់ទីវាលសុវត្ថិភាព សិស្សនៅតាមសាលាត្រូវបានគេជម្លៀសចេញពីថ្នាក់រៀនភ្លាមៗ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រនេះ បានកើតឡើងភ្លាមៗ។

វិទ្យាស្ថានភូមិសាស្ត្រ Athens បាននិយាយថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ ២៣គីឡូម៉ែត្រ ពីភាគពាយព្យនៃភូមិទេសចរណ៍មាត់សមុទ្រ Arvi ដែលមានកម្រិតរញ្ជួយដីជម្រៅ ១០គីឡូម៉ែត្រឯណោះ។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអ៊ឺរ៉ុប (EMSC) ពីដំបូងឡើយបានគណនាទុកមុនថា គ្រោះរញ្ជួយដីនៅកោះក្រេត មានកម្រិតរញ្ជួយរហូតដល់ ៦.៥រ៉ិចទ័រឯណោះ ខណៈទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក (USGS) វិញបានកត់ត្រាថា នឹងមានកម្រិតរញ្ជួយ ៦រ៉ិចទ័រ៕

ប្រភព៖ The Jerusalem Post

Telegram-Troryorng
Share.