ប្រិយមិត្ត​អ្នក​អាន​ប្រហែល​ជា​នៅ​ចាំ​បាន​ ​​កម្មវិធី​ Miss Grand Cambodia ក្រុម​ការងារ​របស់​កម្មវិធី​នេះ​បាន​ចេញ​មក​ប្រកាស​មិន​ឱ្យ​ផេក​ Universe Pageant ធ្វើ​ការ​បង្ហោះ​អ្វី​ពាក់ព័ន្ធ​នឹង​កម្មវិធី​ខ្លួន​ ហើយ​មក​ដល់​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ កម្មវិធី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ម្ចាស់​ផលិតកម្ម​ មហាហង្ស លោក​ អ៊ិន សុភិន បាន​​ព្រមាន​និង​ហាម​មិន​ឱ្យ​ Admin page Support Beauty Pageant ធ្វើ​ការ​ឃោសនា​ផ្សព្វផ្សាយ​ ឬ​ក៏​ប្រើប្រាស់​សំណេរ​ណាមួយ​ពាក់ព័ន្ធ​នឹង​កម្មវិធី​របស់​ខ្លួន​ឡើយ​។

យោ​ងតាម​សេចក្ដី​ប្រកាស​របស់​ផេក​ផ្លូវការ​ Miss Grand Cambodia បាន​ឱ្យ​ដឹង​ថាអ្នក​កាន់​ផេក​ដែល​ត្រូវ​បាន​ហា​មនេះ​មាន​ឈ្មោះ​ថា​និមល គឺជា​គណៈកម្មការ​ Miss Cambodia កុំយក​ឈ្មោះ​កម្មវិធី​ Miss Grand Cambodia ទៅ​ផុស​លេង​សើច​លក្ខណៈ​ជាន់​ពន្លិច​ ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​គឺ​ហាម​មិនឱ្យ​ Admin page ផុស​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​ខ្លួន​ទៀត​ឡើយ​។

«តាងនាមយើងខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia សូមព្រមានជាផ្លូវការថាម្ចាស់កាន់ផេកនេះឈ្មោះ កញ្ញា និមល ដែលជា គណៈកម្មការ Miss Cambodia សូមមេត្តាកុំយកឈ្មោះ Miss Grand Cambodia ទៅលេងសើចដើម្បីជាការជាន់ពន្លិចហើយពីថ្ងៃនេះទៅឈប់យកការងារណាដែលពាក់ពន្ធ័នឹង Miss Grand Cambodia ទៅចុះផ្សាយទៀត ប្អូនស្រីមិនបានលើកស្ទួយអ្វីទេនិស្ស័យនិងសណ្ដានគំនិតរបស់ប្អូនមានតែការច្រណែនឈ្នានីសមិនចង់អោយកូនខ្មែរដើរទៅមុខទេ ឈប់ពីពេលនេះតទៅបើមិនឈប់ទេ Miss Grand Cambodia និងចាត់ការតាមផ្លូវច្បាប់ហើយ. សូមអរគុណ !»

កន្លងមក​កម្មវិធី​ Miss Grand Cambodia បាន​ធ្វើ​ការ​ហាម​ឃាត់​ផេក Universe Pageant ដែល​ជា​ផេក​ដ៏​ធំ​និង​ល្បី​មាន​អ្នក​គាំទ្រ​ (Follower) ជាង ៥១K និង ចំនួនចុច​ ​Like គាំទ្រ​ជាង​៤១K ក៏​ធ្លាប់​រង​នូវ​ការ​ព្រមាន​ដូចគ្នា​ដែរ​ គឺ​ហាមឃាត់​មិនឱ្យ​ Admin ធ្វើ​ការ​ផុស​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ខ្លួននោះ​ឡើយ​។

ងាក​មក​ Admin Page Universe Pageant ក្រោយ​ត្រូវ​បាន​កម្មវិធី​ព្រមាន​ ក៏​មិន​បាន​ខ្វល់ខ្វាយ​​អង្វរ​កម្មវិធី​នោះ​ដែរ ដោយ​លោក​បាន​បញ្ជាក់​ថា​នៅ​ក្នុង​នោះ​គឺ​ជា​រឿង​ភាន់​ច្រឡំ​ទាំង​ស្រុង​ ប៉ុន្តែ​លោក​មិន​ចង់​បកស្រាយ​ឱ្យ​កាន់​តែ​អូស​បន្លាយ​ពេល​ទៅ​មុខ​ដែរ​ បើ​គេ​មិន​ឱ្យ​លោក​គាំទ្រ​និង​ជួយ​ផុស​ផ្សព្វផ្សាយ​ លោក​ក៏​មិន​ផុស​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត​ដែរ​ សំខាន់​ហ្វេន​ៗ​ដែល​តាមដាន​ផេក​របស់​លោក​បាន​យល់​និង​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដទៅ​គ្រប់គ្រាន់​ហើយ​​ ចំណែក​លោក​​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ប្រកួត​ផ្សេងៗ​ជា​បន្ត​ទៀត​ ព្រោះ​មាន​អ្នក​តាម​ដាន​និង​គាំទ្រ​លោក​ជាច្រើន​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​សម្រាប់​លោក​ ម្យ៉ាង​នោះ​គឺជា​ក្ដី​ស្រលាញ់​ចូលចិត្ត​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ​។

មតិលើក​ឡើង​គាំទ្រ​ Universe Pageant
មតិលើក​ឡើង​គាំទ្រ​ Universe Pageant

គួរ​ដឹង​ថាបន្ទាប់​ពី​ទទួល​បាន​ការ​ព្រមានរួច​ Admin Page Universe Pageant បាន​ឈប់​ផុស​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​កម្មវិធី​ Miss Grand Cambodia ហើយ​ងាក​មក​ផ្ដោត​ការ​ផុស​ផ្សព្វផ្សាយ​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដោយ​បច្ចុប្បន្ន​ផេក​មួយ​នេះ​កាន់​តែ​ពង្រីក​ខ្លួន​ដោយ​ចាប់​ផុស​បន្ថែម​លើស​ពី​កម្មវិធី​ប្រកួតបវរកញ្ញា តែ​មាន​ជា​ការ​ផុស​ផ្សព្វផ្សាយ​ភាពយន្ត​ បទចម្រៀង និង​តារាបរទេស​បន្ថែម​ទៀត​ ហើយ​នៅ​តែ​មាន​សន្ទុះ​គាំទ្រ​ពី​បណ្ដាអ្នក​គាំទ្រ​​ខ្លាំង​ដដែល​។

Telegram-Troryorng
Share.