បាត់ដំបង៖ ក្មេងប្រុស ១នាក់ បានរត់លេងក្បែរប្រឡាយរអិលជើងធ្លាក់ទឹក ក្នុងប្រឡាយបណ្តាលឲ្យលង់ទឹកស្លាប់។ កុមារជនរងគ្រោះមានឈ្មោះ រ៉េន ដាវិន ភេទប្រុស អាយុ ៨ឆ្នាំ ស្ថិតនៅត្រង់ចំណុចក្រុមទី ៧ ក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នៅវេលាម៉ោងជិត ១២:០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១។

នគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្មេងជនរងគ្រោះបានជិះកង់មកឈប់លេងនៅក្បែរមាត់ប្រឡាយទឹក ត្រង់ចំណុចក្រុមទី៧ លុះបានមួយសន្ទុះក៏រអិលជ្រុលជើងធ្លាក់ចុះក្នុងប្រឡាយទឹកបណ្តាលអោយលង់ស្លាប់ ក៏បង្កអោយមានការភ្ញាក់ផ្អើល ដល់បងប្អូនសាច់ញាតិចុះរាវរកអស់ជាច្រើនម៉ោងទើបប្រទះឃើញ។

ភ្លាមៗនគរបាលជំនាញបានចុះពិនិត្យធ្វើកោសលវិច្ច័យបង្ហាញថា ក្មេងខាងលើពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយប្រគល់ឲ្យទៅអាណាព្យាបាលរៀបចំពិធីបុណ្យតាមប្រពៃណី៕

អ្ត្ថបទ៖ដំបងក្រញូង

Share.