ពានរង្វាន់​បាល់ទាត់​ក្នុង​សាល FIFA Futsal World Cup កំពុង​តែ​រៀបចំ​នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប បាន​រក​ឃើញ​​ក្រុម​ខ្លាំង​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ ដោយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ជួប​អាហ្សង់ទីន ហើយ​ក្រុម​ព័រទុយហ្គាល់ ជួប​កាហ្សាក់ស្ថាន។

កម្មវិធី​ប្រកួត៖
២៩ កញ្ញា ២០២១៖ ប្រេស៊ីល Vs អាហ្សង់ទីន នៅ​​កីឡដ្ឋាន Žalgiris Arena ក្នុង​ទីក្រុង​Kaunas
៣០ កញ្ញា ២០២១៖ ព័រទុយហ្គាល់ Vs កាហ្សាក់ស្ថាន នៅ​កីឡដ្ឋាន Žalgiris Arena ក្នុង​ទីក្រុង​Kaunas

គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់ FIFA Futsal World Cup បង្កើត​ឡើង​បាន​​៩លើក​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩ មក​ដោយ​រៀបចំ​រាល់​៥ឆ្នាំ​ម្តង ខណៈ​ក្រុម​ប្រេស៊ីល ឈ្នះ​ជើង​ក​បាន​៥​ដង អេស្ប៉ាញ ឈ្នះ​២ដង និង​អាហ្សង់ទីន ឈ្នះ​១ដង និង​ការ​ឈ្នះ​ចុងក្រោយ​ដែល​រៀបចំ​នៅ​ឆ្នាំ​២០១៦ ក្នុង​ប្រទេស​កូឡុំប៊ី។

សូម​បញ្ជាក់​​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​មាន ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន ថៃ និង​វៀតណាម។ ប៉ុន្តែ​ក្រុម​ទាំង​៥​បាន​ធ្លាក់​ចេញ​អស់​ហើយ៕

Telegram-Troryorng
Share.