មានហេតុការណ៍ រថយន្តដឹកឥដ្ឋការ៉ូមួយគ្រឿង បើកលឿន ដឹកធ្ងន់ ហ្វ្រាំងមិនជាប់ ជ្រុល ទៅបុករថយន្តព្រុសកំពុងបើកបត់ត្រឡប់ក្រោយ រងការ ខូចខាតហើយ បន្តទៅបុករថយន្ត CRVថែមមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នា ទទួលរងខូចខ្ទេចមួយចំហៀងនិង បែកកង់ក្រោយ តែមិនបណ្តាលឲ្យអ្នកណារងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង០៥នាទី រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ចំណុចភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកព្រុស ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7349 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ឆ្លងផ្លូវបត់ឆ្វេង ត្រឡប់ក្រោយទៅលិចវិញ ស្រាប់តែរថយន្តកូរ៉េ ដឹកឥដ្ឋការ៉ូ ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-4430 បើកល្បឿនលឿនហើយដឹកធ្ងន់ទៀត បើកពីកើតទៅលិច ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តព្រុស បណ្តាលឲ្យបាក់ដាច់កាងក្រោយ ហើយរថយន្តកូរ៉េ បន្តទៅបុកពីចំហៀងរថយន្ត ម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0335 ធ្វើឲ្យខូចខាតក្រពឹតមួយចំហៀង និងបែកកង់ក្រោយខាងឆ្វេង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

ក្រោយហេតុការណ៍កើតឡើងភ្លាមៗ នគរបាលមូលដ្ឋានបានចុះទៅសម្របសម្រួល ទុកឱកាសឲ្យភាគីទាំង៣និយាយសម្រួលគ្នា។ក្រោយមកភាគីទាំង៣សម្រេចបញ្ចប់រឿងដោយផ្តល់ឲ្យរថយន្តព្រុស១០០$ និងរថយន្តCRV៤០០$បញ្ចប់រឿនៅកន្លែងកើតហេតុ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.