អ្នកទោសយ៉ាងហោចណាស់ចំនួន ២៤នាក់បានស្លាប់ និង៤៨នាក់ទៀតរងរបួសនៅថ្ងៃពុធនេះ ដោយសារតែមានការប្រយុទ្ធគ្នារវាងអ្នកទោសនៅក្នុងពន្ធនាគារមួយក្នុងទីក្រុង ហ្គាយ៉ាឃ្វិល នៃប្រទេសអេក្វាឌ័រ។

ការិយាល័យពន្ធនាគារជាតិនៃប្រទេសអេក្វាឌ័រ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកទោសដែលស្លាប់ និង អ្នករងរបួសទាំងអស់នោះ គឺស្លាប់ និង រងរបួសដោយសារតែការបាញ់សម្លាប់គ្នា និង ការបំផ្ទុះគ្រាប់បែកដៃ ក្នុងពន្ធនាគារតែម្ដង។

លោកប្រធានាធិបតីអេក្វាឌ័រ ហ្គីឡែម៉ូ ឡាសូ បានសរសេរសេចក្ដីប្រកាសមួយពីការិយាល័យពន្ធនាគារ បង្ហោះនៅលើបណ្ដាញសង្គម Twitter ថា បទបញ្ជាត្រូវបានស្ដារឡើងវិញនៅពន្ធនាគារ លីតតូរ៉ល បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើងនៅថ្ងៃអង្គារ (ម៉ោងនៅអាមេរិកឡាទីន)។ ប្រព័ន្ធពន្ធនាគាររបស់ប្រទេសអេក្វាឌ័របានក្លាយជាសមរភូមិប្រយុទ្ធរវាងអ្នកទោសជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៊ិក ដែលភាគច្រើនគឺក្រុម ស៊ីណាឡូ និង ក្រុម ហាលីស្កូជំនាន់ថ្មី។

គួររំលឹកថា ឧក្រិដ្ឋជនសិទ្ធមនុស្សរបស់ប្រទេសនេះបាននិយាយថា ក្នុងឆ្នាំ ២០២០ ពន្ធនាគារនៃប្រទេសនេះ ធ្លាប់មានការសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៣នាក់ ខណៈដែលអ្នកទោសចំនួន ២៧នាក់ បានស្លាប់នៅក្នុងកុបកម្មក្នុងពន្ធនាគារក្នុងខែកក្កដា ក្នុងហេតុការណ៍មួយដែលបង្ខំឲ្យរដ្ឋាភិបាលប្រកាសពីភាពអាសន្ន៕

ប្រភព៖ France 24

Telegram-Troryorng
Share.