បន្ទាប់​ពី​វះកាត់​កែ​សម្ផស្ស​រួច​ យាយគ្រវី​ បាន​ប្រកាស​ថា​មុខ​ខ្លួន​ប្រៀប​ដូច​ជា​តារា​សម្ដែង​ល្បី​របស់​ប្រទេស​ចិន​ Fan Bingbing ប៉ុន្តែ​ពិធីករ និង​ជា​ផលិតករ​ដ៏​ល្បី​ផលិតរឿង​ «ខ្មោច​ត្រឡោកបែក» បែរជា​និយាយ​ចំអន់​ឱ្យ​យាយ​គ្រវី​ថា​បែប​នេះ​ទៅវិញ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រឿង​ថ្មី​របស់​ខ្លួន​ដែល​មាន​យាយ​គ្រវី​ជា​តួអង្គ​សំខាន់​ ដែល​អាច​និយាយ​បាន​ថា​ជា​រឿង​ «ខ្មោច​ត្រឡោក​បែក» វគ្គ​ថ្មី​លោក Poj Arnon បាន​ពោល​បែប​លេង​សើច​ឱ្យយាយ​គ្រវី​ថា​មុខ​ដូច​ Fan Bingbing ឬ​មុខ​ដូច​គេ​ទះ​ចូល​ក្នុង​ដី​ឱ្យ​ប្រាកដ?

លោក​បាន​និយាយ​នៅ​ក្នុង​សន្នីសីទ​កាសែត​ប្រូម៉ូត​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់​លោក​ថា លោក​មាន​ក្ដី​បារម្ភ​ខ្លាំង​ ដោយ​សារ​តែ​ យាយគ្រវី ​បាន​ទៅ​ធ្វើ​មុខ​កែ​សម្ផស្ស​​ពាក់កណ្ដាល​ទី​ ដូច្នេះ​ហើយ​លោក​ក្រែង​ថា​ពេល​ធ្វើ​រួច​មុខ​និង​ផ្លាស់ប្ដូរ​ច្រើន​ធ្វើ​ឱ្យ​មើល​ទៅ​អ្នក​ទស្សនា​អាច​នឹង​ប្លែក​មុខ​ ប៉ុន្តែ​​ក្រោយ​ពី​វះកាត់​កែ​សម្ផស្ស​រួច​ដូច​ជា​មិន​ឃើញ​មាន​អ្វី​ផ្លាស់ប្ដូរ​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​។ ហើយ​នេះ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​បាន​និយាយ​ឌឺ​ចំអន់​ឱ្យ​យាយ​គ្រវី​ថា​ មុខ​ដូច​ Fan Bingbing ឬ​ដូច​មុខដូច​គេ​ទះ​ខ្ទប់​ចូល​ដី (ភាសា​ថៃ​សំនៀង​ឈ្មោះ​ Fan Bingbing ស្រដៀង​នឹង​ការ​បញ្ចេញ​សំឡេង​ទះ​ខ្ទប់​ចូលដី​)

រឿង​ខ្មោច​ត្រឡោក​បែក​វគ្គ​ថ្មី​ នឹង​បញ្ចាំង​ឱ្យ​ទស្សនា​នៅ​តាម​រោងភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២១​ ខាង​មុខ​នេះ​ហើយ​ ដោយ​ផលិតករ​និង​ជាអ្នកដឹកនាំ​រឿង​ល្បី​រូប​នេះ​មាន​សង្ឃឹម​ថានឹង​ទទួល​បាន​ការ​ស្រលាសញ់​ចូល​ចិត្ត​និង​គាំទ្រ​ច្រើន ព្រោះ​រឿង​ ខ្មោច​ត្រឡោក​បែក​គឺជារឿង​​ដែល​ហ្វេន​គាំទ្រ​ខ្លាំង​និង​រក​ចំណូល​បាន​ច្រើន​ខ្លាំង​មួយ​៕

Telegram-Troryorng
Share.