ខឹងអ្នកជិតខាងស្តីថា មិនចេះជួយការងារក្នុងផ្ទះ ស្ទុះវឹងទាញបានមួកសុវត្តិភាព វាយបែក ក្បាលហូរឈាមនិងត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យ ។ចំណែកជនបង្កចិត្តខ្លាំង ត្រូវបាន នគរបាលឃាត់ខ្លួននាំចូលប៉ុស្តិ៍ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសចិត្តខ្លាំងដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ចាន់ សុខុម អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ជាអ្នកជិតខាងផ្ទះជាប់គ្នា ឈ្មោះពៅ គឹមឡាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករដឹកនំបុ័ង ត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យបាត់ ដេរ៥ថ្នេរ ។

ជនរងគ្រោះ

ជនបង្កបានសារភាពថា ខ្លួនពិតជាវាយលើអ្នកជិតខាងបណ្តាលឲ្យរងរបួសមែន ហើយមុន កើតហេតុ ជនរងគ្រោះ ចេះតែនិយាយពាក្យដដែលៗ ថាខ្លួនមិនចេះជួយការងារគ្រួសារ ប្រាប់ថាឲ្យឈប់និយាយ តែជនរងគ្រោះនៅតែនិយាយដដែល ទើបអត់ទ្រាំមិនបាន ទាញ មួកសុវត្តិភាពវាយលើក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យ ចំណែកជនបង្កត្រូវ បានសមត្ថកិច្ចនាំចូលប៉ុស្តិ៍នគរបាល ៕

ជនបង្ក

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.