ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ជនរងគ្រោះ​ចាប់​ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​ យក​ទៅ​សាក​សួរ​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​ បានធ្វើ​សកម្មភាព​ លួច​យក​ម៉ូតូ​ និង​ទូរស័ព្ទ​ចំនួន​២គ្រឿង​ របស់​ជនរងគ្រោះ​ត្រូវ​ជា​មិត្តភ័ក្ដិ​និង​គ្នា​។

ហេតុ​ការណ៍​ឃាត់​ខ្លួន​នេះ​ បានធ្វើ​ឡេីង​នៅ​វេលា​ម៉ោង​ ១០ព្រឹក​ថ្ងៃ​ទី​៣​ ខែ​តុលា​ ឆ្នាំ​២០២១​ ចំនុច​ស្តុប​ស្ពាន​ដែក​ចំការ​ដូង​ ផ្លូវ​២១៧​ សង្កាត់​ស្ទឹង​មានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ជនរងគ្រោះ​មាន​ឈ្មោះ​ ប៉ុង​ អាយុ​២៥ឆ្នាំ​ មុខរបរ​លក់​ដូរ​ ស្នាក់​នៅ​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែន​ ។ 

ចំណែក​ជន​សង្ស័យ​មានឈ្មោះ​​ អាមី​ ភេទប្រុស​ អាយុ​ប្រហែល​២០ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ។

តាម​សម្ដី​ជនរងគ្រោះ​ បាន​អោយ​ដឹង​ថា​ កាល​ពី​ថ្ងៃទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២១​  រូប​គេ​ជា​ជនរងគ្រោះ​ ត្រូវ​ជា​មិត្តភ័ក្ដិ​និង​គ្នា​ ហេីយ​នៅ​ថ្ងៃ​ កេីតហេតុ​ជនរងគ្រោះ​ បានទូរ​សព្ទ័​ ហៅ​ជនរងគ្រោះ​អោយ​ទិញ​ចំណីអាហារ​អោយ​ហូរ​ នៅ​ចំណុច​ផ្ទះ​សំណាក់​ យីហោ​ អប្សរា​សែន​សុខ​ ដែរ​ស្ថិត​ក្នុង​សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែន​សុខ​ លុះ​នៅ​ពេល​ជនសង្ស័យ​មក​ដល់​ផ្ទះ​សំណាក់​ ឃើញ​ជនរងគ្រោះ​ដេក​លក់​ ក៍ឆ្លៀត​ឱកាស​លួច​យក​ ទូរសព្ទ័​សេរី​ទំនើប​ចំនួន​២គ្រឿង​ និង​ម៉ូតូ​កូន​ទា​ ទៅ​បាត់​តែ​ម្ដង​  ។ 

​ជន​រងគ្រោះ​ បាន​បន្ត​ទៀត​ថា​ លុះ​មកដល់​ថ្ងៃ​ឃាត់ខ្លួន​  ជនសង្ស័យ​បានតេទូរសព្ទ័​ មក​បង​​បងជនរងគ្រោះអោយ​មក​ជួប​នៅ​ចំណុច​ស្ពាន​ដែក​ចំការ​ដូង​ លុះ​មកដល់​ស្ពាន​ដែក​ចំការ​ដូង​ ជនសង្ស័យ​បានជិះ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច​មួយ​គ្រឿងមក​ដល់​  ក៍ជន​រងគ្រោះ​ពឹង​សមត្ថ​កិច្ច​ ចរាចរណ៍​ជើង​គោក​នៅ​ចំណុច​ស្ពាន​ដែក​ អោយ​ឃាត់ខ្លួន​ជនសង្ស័យ​ យកទៅ​អោយ​សមត្ថកិច្ច​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣​ ធ្វើការ​ការ​សាកសួរ​តែ​ម្តង​  ។ 

នៅ​ពេល​សាក​សួរ​ករណី​នេះ​មិន​មែន​ កើត​ហេតុ​នៅ​ សង្កាត់​ស្ទឹង​មានជ័យ​៣ខណ្ឌ​មានជ័យ​នោះទេ​  គឺ​កេីតហេតុ​នៅ​សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែន​សុខ​ ទេីប​សមត្ថកិច្ច​មូលដ្ឋាន​ បានទំនាក់​ទំ​នង​ ទៅសមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ អោយ​មកទទួល​យក​ជនសង្ស័យ​និង​ជន​រងគ្រោះ​ ទៅ​សាកសួរ​និង​ចាត់​ការ​តាម​និតិ​វិធី​បន្តទៀត៕

Share.