បុរសម្នាក់បានបើកកង់បីឥណ្ឌា ពណ៌សពាក់ស្លាកលេខភ្នំពេញ1IE-0954តាមបណ្ដោយ ផ្លូវ ព្រះសីហនុក្នុងទិសដៅពីកើត ទៅលិចលុះមកដល់ស្តុបគីរីរម្យ ក៏ឆ្លងស្តុបហើយក៏បានបុក រថយន្តលុចស៊ីស NX200T ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BA-1525 ពេញទំហឹងដែល បើកបរដោយបុរសម្នាក់ក្នុង ទិសដៅ ពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ143។

ហេតុការណ៍នោះបានបណ្ដាលឱ្យ ម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារ ជើងនៅលើផ្លូវបែកកញ្ចក់មុខ ឯរថយន្តlexus NX200Tរងការខូចខាតដោយក្រពិតទ្វារទាំងពីរផ្នែកខាងស្ដាំ។ អ្នកបើកបរ ម៉ូតូ កង់បីឥណ្ឌារងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី6ខែតុលាឆ្នាំ202ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងហើយយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ7មករាដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.