ជំនន់ទឹកភ្លៀងបន្តធ្លាក់នៅតំបន់ព្រំដែនបានបង្កការជំនន់ហូរកាត់ផ្លូវលើស្ពានមួយភាគនៅច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀងកកស្ទះចរាចរណ៍ទំនិញចេញ ចូល។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានអោយដឹងនៅព្រលប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះថា: ជំនន់ទឹកភ្លៀងបានឡើងខ្លាំងបង្កការលិចស្ពានឆ្លងកាត់ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់តាំងពីយប់ថ្ងៃទី ០៦ ខែតុលា មក ប៉ុន្តែរហូតមកដល់ពេលនេះទឹកបានស្រកជាបណ្តើរៗធូរស្រាលបន្តិចវិញហើយបើសិនជាស្រកបន្ថែមបានចំនួន ២តឹកទៀត រថយន្តធុនធំ អាចនឹងធ្វើដំណើរដឹកញ្ជូនឆ្លងកាត់បានធម្មតាឡើងវិញ។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមឲ្យដឹងថា:ទឹកអូរតំបន់ព្រំដែនហក់ឡើងខ្ខ្ពស់នេះមានប្រភពមកពីតំបន់អូរក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹកមួយផ្នែក និងមួយផ្នែកទៀតបានហូរចាក់មកពីប្រទេសថៃ ប៉ុន្តែទឹកនៅមិនទាន់ឡើងធំដូចឆ្នាំ ២០២០ឡើយ។

ឥទ្ធិពលនៃទឹកជំនន់ជន់លិចមាត់ច្រកនេះបានបង្កការប៉ះពាល់ដល់ការចរាចរណ៍ទំនិញចេញ ចូលរយះពេល ២ថ្ងៃមកហើយ គឺនៅថ្ងៃទី ៦ និងថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១៕

អត្ថបទ៖ដំបងក្រញូង

Share.