បាត់ដំបង៖ ពលករខ្មែរចំនួន១១នាក់ និងជនជាតិថៃម្នាក់ផងដែរ ត្រូវបានទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណ:ដែលពួកគេបម្រុងព្យាយាមចូលប្រទេសថៃ រកការងារធ្វើដោយខុសច្បាប់។

ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ១២ សហការជាមួយតម្រួតការពារព្រំដែនថៃ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនៅក្នុងតំណាក់កាល ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

ការឃាត់ខ្លួននេះទៀតសោតអនុវត្តលើ ៣ គោលដៅ ដែលទី១ នៅក្នុងភូមិសាស្ត្រ ណងច័ន្ទ, គោលដៅទី២ នៅចំណុចច្រកទ្វារទី១ មុខផ្សារ ហ្គោ លដិនកេត ក្នុងឃុំអារញ្ញប្រាថេត និងគោលដៅទី៣ ធ្វើឡើងក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត មានពលករប្រុសស្រីខ្មែរ និងថៃសរុបចំនួន ១១នាក់។

ក្រោយការឃាត់ខ្លួនពលករខ្មែរប្រុសស្រីទាំងអស់ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេត ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ដំបក្រញូង

Share.