បាត់ដំបង÷ យុវជន ១នាក់ ដើរមិនប្រយ័ត្នជាន់ហ្វ្រីភ្លើងអត់មានគម្របបណ្តាលឲ្យឆក់ស្លាប់ ត្រង់ចំណុចក្រុមទី ៦ ក្នុងភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅវេលាម៉ោង ៧:០០នាទីព្រលប់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១។

តាមប្រភពពីសាច់ញាតិបានបញ្ជាក់អោយដឹងថា ជនរងគ្រោះមានឈ្មោះចាន់ ភាព ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ មុនពេលកើត ហេតុ ជនរងគ្រោះបានដើរទៅមកទៅមកដូចធម្មតា ប៉ុន្តែដោយសារមិនបានប្រយ័ត្នក៏ដើរជាន់ហ្វ្រីភ្លើងអត់មានគម្របផ្នែកខាងលើដែលមានចរន្តភ្លើង បណ្តាលឆក់ជាប់ស្លាប់ភ្លាមៗតែម្តង។

ភ្លាមៗ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុហើយបានពិនិត្យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន រួចប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.