លោក​ជំទាវ នួសុវត្តិ ចាន់វល័ក្ខ អនុប្រធាន​ក្លិប​បាល់ទាត់​វិសាខា លើក​កាត​សមាជិក​ក្លិប (រូប​ក្នុង​ឆ្នាំ​២០២០)

មាន​ដំណឹង​​ឮថា​ក្រុម​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ត្រៀម​ធ្វើ​កាត​​ផ្ដល់​ជូន​សមាជិក​អ្នក​គាំទ្រ​ក្លិប​របស់​ខ្លួន​ជា​ផ្លូវការ ក្នុង​ពេល​ឆាប់ៗ។

បើ​តាម​ប្រភព​ស្និទ្ធស្នាល​នឹង​ក្លិប​​មាន​មូលដ្ឋាន​នៅ​ទឹកដី​ខណ្ឌ​សែនសុខ មួយ​នេះ​បង្ហើប​ប្រាប់​សារព័ត៌មាន​ត្រយង ថា​កាត​សម្រាប់​អ្នក​គាំទ្រ​​របស់​ក្រុម​វិសាខា​ គឺ​លើស​ពី​កាត​សម្រាប់​អ្នក​គាំទ្រ​បាល់​​ធម្មតាៗ។

សូម​បញ្ជាក់​ថា​​ក្នុង​ពិធី THE WARRIOR NIGHT នៅ Koh Pich City Hall នា​ថ្ងៃទី​០​១ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​ ក្លិប​បាល់ទាត់​វិសាខា បាន​បញ្ជាក់​ពី​ផែនការ​របស់​ក្លិប ដោយ​ក្នុង​នោះ​ ការ​ធ្វើ​កាត​សម្រាប់​សមាជិក​​ក្លិប ក៏​ស្ថិត​ក្នុង​បញ្ជី​​មួយ​ផង​ដែរ។

ចង់​ដឹង​អត់​ថា​កាត​សម្រាប់​អ្នក​គាំទ្រ លើស​ពី​កាត​​សម្រាប់​សមាជិក​ធម្មតា​កម្រិត​ណា សូម​រង់ចាំ​ក្លិប​ជើង​ឯក​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ឆ្នាំ​២០២០ មួយ​នេះ​ប្រកាស​ផ្លូវការ​ទាំង​អស់​គ្នា៕

Telegram-Troryorng
Share.