ភ្នំពេញ៖ក្មេងប្រុសអាយុ២ខួប ម្នាក់ឆ្លៀតពេលឪពុកម្ដាយភ្លេចខ្លួន មកលេងទឹកព្រែកលង់ស្លាប់ យ៉ាងអាណោចអាធ័ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅត្រង់ចំណុចទឹកព្រែក កាលពីវេលាម៉ោង ៣នឹង៣០ នាទីរសៀលថ្ងៃទី ១០ខែតុលាឆ្នាំ២០២១ ។

សពក្មេងរងគ្រោះមានឈ្មោះ សេង បុត្រ អាយុ២ឆ្នាំ រស់នៅជាមួយម្ដាយ នៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំ ពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពី ម្តាយមីង របស់ក្មេងរងគ្រោះបានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ម្ដាយបាត់កូនរបស់ខ្លួនមិនឃើញមកផ្ទះ ក៏ដើរ ទៅរកនៅផ្ទះអ្នកជិតខាង ក៏ឃើញកូនរបស់ខ្លួនកំពុងតែអង្គុយ នៅមាត់ទឹក រួចបានហៅកូនមកផ្ទះវិញ ក្រោយមកដោយម្ដាយជាប់រវល់មើលថែកូនច្បងដែលមានជំងឺប្រចាំកាយ ម្តាយមិនបានចាប់អារម្មណ៍ ស្មានតែកូររបស់ខ្លួននៅជាមួយ លុះមួយសន្ទុះក្រោយមកដោយបាត់កូនយូរមិនឃើញបាន នាំគ្នាដើររក តែរកមិនឃើញក៏ដើររកនៅទឹកខាងមុខផ្ទះ ទើបប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យមកត្រួតពិនិត្យសពក្មេងរងគ្រោះខាងលើនឹងធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.