តារា​ចម្រៀង​ និយម​លេង​ស្ទីល​តុបតែង​ខ្លួន​ប្លែក​ៗ ដែល​ពេល​នេះ​បាន​វិវត្ត​ខ្លួន​មក​ធ្វើ​ជា​ Business Man មាន​អាជីវកម្ម​លក់​ឡាន​ លក់​ផលិត​ផល​​ផ្សេងៗ​ ប្រកប​ដោយ​ជោគជ័យ​នោះ​ ក៏​បាន​រំលឹក​ដល់​រឿង​ចាស់ៗ​ ជំនាន់​ដែល​លោក​ប្រឡូក​ក្នុង​សិល្បៈ​ឡើង​ឆាក​ម្ដង​ៗ ចំណាយ​លុយ​សឹង​អស់​ពី​ខ្លួន​។

បុរស​ដែល​កំពុង​តែ​ជោគជ័យ​ទាំង​ការ​ងារ​និង​ស្នេហា​ ព្រោះ​ទើប​តែ​ចាប់​ដៃ​ជាមួយ​នឹង​ឧត្តម​ភរិយា​ដែល​មាន​រូប​សម្បត្តិ​ប្រៀប​ដូច​តារា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​រៀបរាប់​ពី​ជីវិត​សិល្បៈ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១០ ពោល​គឺ​កាល​ពី​១១​ឆ្នាំ​មុន​។

សូមចុចអាន អ៊ីណូ​ ស៊ូបោះចោល​ឈ្មោះ​កំលោះ ​ក្រោយ​រក​បាន​ប្រពន្ធ​ស្អាត​​មើល​តែ​តារា​​សម្ដែង​

នៅ​ក្នុង​អ៊ីណូ​បាន​លើក​ឡើង​ថា​ ខ្លួន​ត្រូវ​រៀន​សកលវិទ្យាល័យ​ផង​​ សន្សំលុយ​ទិញខោអាវឡើង​ឆាក​ផង​​ដោយ​សរុប​ថវិការ​ដែល​ខ្លួន​ត្រូវ​ចំណាយ​ឡើង​ឆាក​ម្ដង​ៗ​ច្រើន​គួរ​សម។ ​ក្នុង​នោះ​​លោក​បាន​ភ្ជាប់​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​ព្រម​ទាំង​រៀបរាប់​ពី​ប្រាក់​ដែល​លោក​ត្រូវ​ចំណាយ​ទម្រាំ​បាន​ឡើង​ឆាក​ថា​៖ ​ «ខោ: ពីរមុឺនរៀល បឹងកេងកង,អាវក្រហម: ពីរមុឺនប្រាំបីពាន់រៀល យកឆ្នៃដេរដាក់ត្បូងខ្លួនឯង,ទិញត្បូងអស់: ពីរមុឺនរៀល ផ្សារអ៊ូឫស្សី,​អាវយឺតក្នុង: ប្រាំបីពាន់រៀល បឹងកេងកង,មួក: ប្រាំមួយពាន់រៀល បឹងកេងកង,នាឡិកា: ពីរមុឺនរៀល បឹងកឹងកង,កងដៃ: មួយមុឺនពីរពាន់ បឹងកេងកង,ស្បែកជើង : ប្រាំបីមុឺនរៀល បឹងកេងកង និង លីអូ : ពីរមុឺនរៀល»។

សូមចុចអាន តារា​ចម្រៀង​ ENO ច្រៀងមួយ​បទ​នេះ​ត្រូវ​គេ​យក​ទៅ​ ត្រូល (Troll) ផ្អើល​ហ្វេសប៊ុក​!

តារា​រូប​នេះ​បាន​បន្ត​ថា​ការ​រៀបចំ​ឡើង​ឆាក​ម្ដងៗ​ចំណាយ​អស់​ក្រែលដែរ​ ព្រោះ​សរុប​ជា​មធ្យម​អស់​ ម្ភៃមួយមុឺនបួនពាន់ រៀល ស្មើ 53.5$ ដោយ​ចំណាយ​នេះ​មិន​បូក​បញ្ចូល​សាំង​ម៉ូតូ​ដែល​ត្រូវ​ជិះ​ទៅ​ឡើង​ឆាក​​នោះ​ទេ​៕

Telegram-Troryorng
Share.