យូរ៉ាយ-Uriah តារា​ Facebook,Tiktok ល្បី​ជនជាតិ​អាមេរិក​ បាន​ឃ្លាត​ឆ្ងាយ​ពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​របស់​លោក​នៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ទោះ​ជា​នៅ​មួយ​ចំហៀង​ផែន​ដី​ម្នាក់​ក៏​លោក​មិនភ្លេច​បងប្អូន​ស្រុក​ខ្មែរដែរ ព្រោះ​លោក​​បាន​រៃអង្គាស​ប្រាក់​ដើម្បី​មក​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​នៅ​កម្ពុជា​។

យោង​តាម​ការ​បញ្ជាក់​ពី​ផេក​ហ្វេសប៊ុក​ផ្ទាល់​របស់​ យូរ៉ាយ ដែល​មាន​ឈ្មោះ​​ យូរ៉ាយ Uriah Lyford ថាលោក​រៃ​អង្គាស​ថវិកា​បាន​ជាង​៦​ម៉ឺន​ដុល្លារ​ ដើម្បី​យក​ជួយ​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​ផ្ដល់​ជូន​បងប្អូន​ដែល​ខ្វះខាត​ក្នុង​ស្ថានភាព​កូវីដ-១៩ ដោយ​ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា​សប្ដាហ៍​ក្រោយ​លោក​នឹង​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​បន្ត​ បេសកកម្ម​ បម្រើ​​ អប់រំ និង​ អភិវឌ្ឍ។

​ខាង​ក្រោម​នេះ​គឺ​ជា​ការ​លើក​ឡើង​ទាំង​ស្រុង​របស់​ យូរ៉ាយ Uriah Lyford តាម​រយៈ​ផេក​របស់​លោក​យ៉ាង​ដូច្នេះ​៖

«ទោះបីជានៅ ពី មួយចំហៀងផែនដីម្នាក់ក៏ដោយក៏ខ្ញុំមិនភ្លេចបងប្អូននៅស្រុកខ្មែរដែរ ចាប់តាំងពីមកអាមេរិកយើងបានរៃអង្គាសប្រាក់បានជាង ៦ ម៉ឺនដុល្លារដើម្បីជួយផ្តល់ជំនួយស្បៀងអាហារផ្តល់ជូនបងប្អូនដែលខ្វះខាតក្នុងស្ថានភាពកូវីដនេះ សប្តាហ៍ក្រោយនឹងត្រលប់ទៅកម្ពុជាវិញដើម្បីបន្តបេសកកម្ម បម្រើ អប់រំ និង អភិវឌ្ឍ ប្រសិនបើបងប្អូនខ្មែរនៅកាលីហ្វ័រញ៉ាចង់ជួបយើង យើងនឹងចែករំលែកបន្តិចនៅព្រះវិហារ The Church On The Way ថ្ងៃអាទិត្យថ្ងៃទី ១០ ខែតុលានេះ នៅម៉ោង ៩ និង ១១ ព្រឹក ប្រសិនបើចង់បានព័ត៌មានបន្ថែមសូមទាក់ទងមកខ្ញុំ ❤️😊 សូមព្រះប្រទានពរដល់បងប្អូនឱ្យមានសុភមង្គលក្នុងក្រុមគ្រួសារនិងក្តីសុខក្នុងជីវិត 🇰🇭🙏»

Telegram-Troryorng
Share.