ភ្នំពេញ ៖ យុទ្ធនាការចាក់ វ៉ាក់ សាំងកូវីដ-១៩ ដូសជំរុញ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានចាប់ផ្តើមប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រ សួងការពារជាតិ ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការកងពលតូចលេខ៧០ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងឱកាសនោះថា ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២ ៦,១២៦នាក់ ។ ដោយឡែកកម្លាំងកងទ័ពដែល នឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន ៣,៥៧៨នាក់ ពេទ្យមានចំនួន ១៥២ក្រុម ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារមានចំនួន ២,៤៨៧នាក់ ។

ក្រៅពីភារកិច្ចស្នូល ការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែងតែបានក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាចាំ បាច់ និងមានអាសន្នផ្សេងៗ។ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ កងទ័ពក៏បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ និងដោ យស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ ។

សូមជម្រាបថា កងទ័ពជេីងគោក ទទួលភារកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ មានចំនួន ០២ខណ្ឌ គឺ ខណ្ឌមានជ័យ និងខណ្ឌ ពោធិ៍ សែនជ័យ ដែលដំណើរការ ចាប់ផ្ដើម ពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ តទៅ។

ក្នុងនោះដែរ កងពលតូចលេខ៧០ ទទួលបន្ទុករៀបចំការងារចាក់វ៉ាក់សាំងចំនួន ០៧ទីតាំង មានដូចជា ខណ្ឌមានជ័យ មានចំនួន៣ទីតាំង ទី១ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សា ស្ទឹងមានជ័យ) ទី២ សង្កាត់ស្ទឹងមានជ័យ២ (វត្ត នន្ទមុនី) ទី៣ សង្កាត់ស្ទឹងមានជ័យ៣ (ឃ្លាំង ភូមិដំណាក់ធំ៣ ផ្លូវទ្រុងមាន់) ។ ​សម្រាប់ឯខណ្ឌពោធិ៍សែនជ័យមានចំនួន៤ ទីតាំង ទី១សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា) ទី២ សង្កាត់ចោមចៅ ១ (រោងចក្រ ម៉េងដា) ទី៣ សង្កាត់ចោមចៅ១ (តារាងបាល់ ISI) និងទី៤ សង្កាត់ចោមចៅ៣ (ផ្សារ លនសុីធី)៕

Share.