ក្លិប​កីឡា​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​កាត​សមាជិក​ របស់​ក្លិប​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ ខណៈ​កាត​សមាជិក​នេះ​អាច​​អាច​ប្រើប្រាស់​បាន​ដូច​កាត​ធនាគារ ដែរ។

បើតាម​ការ​បញ្ជាក់​របស់​ក្លិប​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ឆ្នាំ​២០២០ មួយ​ថា៖«យើង​ជា​ក្លិបដំបូងគេ ហើយ​ក៏​ជា​ឆ្នាំ​ដំបូង​នៃ​ក្លិប​កីឡា​បាល់ទាត់​ដែល​បង្កើត​កាត​សមាជិក​អាច​ប្រើប្រាស់​បាន​ដូច​ជា​កាត​ធនាគារ។ កាត​សមាជិក​ក្លិប​កីឡា​បាល់ទាត់វិសាខា ឬអាចហៅថា The Warrior Card អាច​ដាក់​ប្រាក់​បាន​តាម​រយៈ​ក្រុម​ការងារ The Warrior Card ភ្នាក់ងារ​ដាក់​ប្រាក់​អ៊ី-ម៉ាន់នី និងលីហួរវេ​លុយ​ ហើយ​ក៏​អាច​ផ្ទេរ​ប្រាក់​បាន​តាម​រយៈធនាគារភ្នំពេញពាណិជ្ជ(PPCB)មកកាន់ The Warrior Card»។

កាន់​តែ​ងាយ​ស្រួល​គឺ​ អាច​ដក​​ប្រាក់​បាន​គ្រប់​ម៉ាស៊ីន ATM ដែល​មាន​ស្លាក​សញ្ញា​Union Pay។ លើស​ពីនេះ​ទៀត​​អាច​ទូទាត់​សាច់ប្រាក់​ ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​របស់​ហាង​ដែល​ជាដៃគូរបស់ក្លិបកីឡាបាល់ទាត់វិសាខាផងដែរ។ ចំពោះ​ការ​ចុះ​ឈ្មោះ​កាន់​តែ​ងាយ​ស្រួល​គឺ​គ្រាន់​តែ​ដោនឡូន Visakha FC app តាម​រយៈ Play store និង App Store ដាក់​លើ​ទូរសព្ទ​ដៃ។

ចំណែក​ប្រូម៉ូសិន​ពិសេស​សម្រាប់​​អ្នក​ចុះ​ឈ្មោះ​ចំនួន​៣០០​នាក់មុន​គេ​ នឹង​ទទួល​បាន​ប្រអប់​អាថ៌កំបាំង​មួយ​ដែល​អាច​មាន​សម្ភារៈ​ជា​ច្រើន​ដូចជា Pen, USB, Sticker,Sling bag,Back Pack, Duffle Bag, Sport Jacket, Sweater, Hoodie, VSK Home jersey, VSK Away Jersey, VSK Special jersey & VSK 5th year Jersey​ដែល​ក្នុង​សម្ភារៈ​ទាំង​នោះ​មាន​តម្លៃលើស​ពី​ប្រអប់​អាថ៌កំបាំង​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឬ​អស់​ពី​ស្តុក។

សម្រាប់​ព័ត៌មាន​បន្ថែម​សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០១២ ៥៩១ ១០០ /០១០ ៤៣១ ១០០។

Telegram-Troryorng
Share.