អតីត​ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ហៅ​ ជីលី ទេវី បាន​​ចេញ​មក​ប្រតិកម្ម​និង​និយាយ​ពី​បញ្ហា​ចម្រូង​ចម្រាស​រឿង​ឈុត​ ក្រោយ​​សុខ​ចិត្ត​​សម្ងំ​នៅ​ស្ងៀម​មិន​តប​ត​ ប៉ុន្តែ​ភាគី​អ្នក​ច្នៃ​ម៉ូដ​នៅ​តែ​បន្ក្ត​ផុស​រូប​ភាព​និង​សំណេរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លួន​កិត្តិយស​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​។

សូមចុច​អាន​ ម្ចាស់​ហាង​ឧបត្ថម្ភរ៉ូប​ឱ្យ លីវ ជីលី អត់​​ទ្រាំ​មិន​បាន​​​ ផ្លោង​សំដី​​ប្រដូច​កញ្ញាថា​ជា Miss ក្រពើ!

កញ្ញា លីវ ជីលី​ កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ បាន​ចេញ​ម​ក​ធ្វើ​ការ​ពន្យល់​និង​បកស្រាយ​ពី​បញ្ហា​ឈុត​ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​កើត​ឡើង​នោះ​ថា​ តាម​ពិត​កញ្ញា​ពិត​មិន​ចង់​ផុស​ទេ​ តែ​ភាគី​ម្ខាង​ទៀត​មិន​ព្រម​ឈប់​ ដូច្នេះ​បើ​ចង់​ល្បី​ កញ្ញា​និង​ជួយ​ឱ្យ​ល្បី​ ដោយ​កញ្ញា​បាន​លើក​ឡើង​ពី​រឿង​​ឈុត​នោះ​ថា​ កញ្ញា​បាន​ស្លៀក​ពាក់​សម​នៅ​ខាង​ក្រោម​ឆាក​ហើយ​ តែ​វា​ទាក់​ជើង​ពិបាក​ដើរ​ ចុះ​បើ​កញ្ញា​ដួល​លើ​ឆាក​ តើ​ឱ្យ​កញ្ញា​យក​មុខ​ទៅ​ទុក​ឯណា​ ហេតុ​អ្វី​បាន​ជា​មិន​ស្ដាប់​ហេតុផល​គ្នា​សោះ​ កញ្ញា​ទទួល​ស្គាល់​ថា​កញ្ញា​ពិត​ជា​ចង់​ពាក់​ឡើង​ណាស់​ ព្រោះ​អ្នក​ច្នៃ​ម៉ូដ​ខំ​ធ្វើ​ឱ្យ​ដោយ​មិន​យក​ប្រាក់​ ប៉ុន្តែ​កញ្ញា​ក៏​រំលឹក​ដែរ​ថា​កញ្ញា​សែន​ហួសចិត្ត​ដែល​ទោះ​​ជា​កញ្ញា​ប្រឹង​ពន្យល់​បកស្រាយ​ប្រាប់​ហេតុផល​និង​សុំ​ទោស​យ៉ាង អ្នក​​ម្ខាង​ទៀត​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​។

បន្ថែម​ពី​លើ​នោះ​ លីវ ជីលី​ បាន​និយាយ​ទៀត​ថា​ លើក​ទីមួយ​ដែល​ខ្លួន​បាន​ជួប​នឹង​មនុស្ស​សាហាវ​បែប​នេះ​ ព្រោះ​​បុគ្គល​ជា​អ្នក​ច្នៃ​ម៉ូដ​រូប​នោះ​បាន​ប្លុក​ (block) កញ្ញា​ចោល​ ហើយ​បង្ករ​រឿង​តូច​ឱ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ ​ហើយ​យក​រូប​កញ្ញា​ទៅ​ផុស​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​កញ្ញាជា​ខ្លាំង​។ ជា​ចុង​ក្រោយ​កញ្ញា​ក៏​បាន​ព្រមាន​ដែរ​ថា​ បើ​សិន​នៅ​តែ​បន្ត​យក​រូប​កញ្ញាទៅ​ផុស​ទៀត​កញ្ញា​នឹង​ចាត់​ការ​តាម​ផ្លូវច្បាប់​។

នេះ​គឺជា​ពាក្យ​ពេចន៍​ទាំង​ស្រុង​ដែល​កញ្ញា​ លីវ ជីលី បាន​បក​ស្រាយ​និង​ពន្យល់​នៅ​លើ​គណនី​របស់​ខ្លួន​ តាម​រយៈ​ការ​ផុស​រៀបរាប់​ដូច​ខាង​ក្រោម​៖​

«ហាមខ្ញុំមិនអោយផុសរូបតែព្យាយាមផុសពីខ្ញុំរហូត ចង់ល្បីខ្លាំងមែនត្រូវការខ្ញុំបុកពត៌មានអោយថែមទេ😵‍💫មួយទៀតរឿងរ៉ូបធ្វើឆែកសងខាងខ្ញុំក៏បានដើរក្រោមឆាកហើយវាទាក់អាចនឹងពិបាកដើរ ចុះបើខ្ញុំដើរដួលនៅលើឆាក តើខ្ញុំយកមុខទៅទុកឯណា ហេតុអីបានមិនយល់ពីគ្នាដល់ថ្នាក់នេះ ហើយស្មានខ្ញុំមិនចង់ពាក់ឡើងអីដែលអ្នកខំធ្វើអោយខ្ញុំដែលមិនយកលុយពីខ្ញុំតែវាពិបាកដើរ ហើយខ្ញុំមិននឹកស្មានថាអ្នកដល់ថ្នាក់នឹងទេ😒 ខ្ញុំក៏បានបកស្រាយហើយក៏ប្រាប់ពីហេតុផលរបស់រ៉ូបអ្នកឯងហើយដែរ នឹងសុំទោសអ្នកឯងរួចហើយតែអ្នកឯងមិនទទួលស្គាល់ការពិតហើយប្លុកខ្ញុំចោលទៀត! (រឿងតូចធ្វើឲ្យទៅជាធំ)ហើយយករូបខ្ញុំទៅផុសទៀត ខ្ញុំមិនដែលចង់មានរឿងជាមួយនរណាទេ ទើបជួបអ្នកឯងមួយសាហាវណាស់ 👉បើផុសពាក់ព័ន្ធនិងកិត្តិយសប៉ះពាល់ខ្ញុំម្ដងទៀតខ្ញុំនិងចាត់ការតាមផ្លូវច្បាប់!ខ្ញុំមិនតបតកាន់តែបានចិត្ត(ស្លូតពេកគេជាន់)»

Telegram-Troryorng
Share.